ក្រទ្រព្យតែចិត្តមិនក្រទេ! សន្តិសុខម្នាក់ មានលុយ១មុឺនរៀល ទៅទិញទឹកដោះគោ អោយកូនឆ្មាបៅ ព្រោះឃើញមេវាទុកចោល ស្រាប់តែម្ចាស់ហាងធ្វើរឿងមួយនេះជូន…

(ហ្វេសប៊ុក)៖ យោងតាមគណនីហ្វេសប៊ុក «Pet collection shop» បានបង្ហោះរូបភាពប៉ុន្មានសន្លឹក អមជាមួយនឹងការសរសេររៀបរាប់អោយដឹងថា៖ ព្រឹកមិញមានសន្តិសុខម្នាក់ មកទិញទឹកដោះគោអោយកូនម៉ែវទើបកើត គាត់ថាអត់មានលុយទេបង ញ៉ុមមានតែ១០០០០រៀលទេ អាចទិញបានទេ ញ៉ុមឃើញមេវាទុកចោល ចឹងអាណិតណាស់ត្រូវភ្លៀងផង

ចឹងញ៉ុមក៌សម្រេចចិត្តអោយទឹកដោះគោគាត់ និងដបមួយ អោយទៅបំបៅកូនឆ្មា សន្តិសុខរកព្រឹកខ្វះល្ងាចតែចេះអានិតឆ្មា មករកទិញដោះគោអោយបៅ។ Pet collection shop បានបន្ថែមឲ្យដឹងទៀតថាៈ

មិនមែនលើកទី១ដែលមកទិញទេ សាមុនក៏មកទិញដែរ អោយតែឃើញឆ្មាអនាថា គាត់ឧស្សាហ៍មកទិញអោយណាស់ ព្រោះអានិតខ្លាចស្លាប់ #ក្រមែនពិតតែមានចិត្តសណ្ដោសសត្វ។ ក្រោយពីបានឃើញនូវសណ្ដានចិត្តដ៏ល្អចំពោះសត្វ របស់ប្អូនប្រុសសន្តិសុខបែបនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានកោតសរសើរ និងពេញចិត្តជាខ្លាំង ចំពោះទង្វើដ៏ល្អមិនអាចកាត់ថ្លៃបានដូចនេះ៕