អាសូរណាស់ ! ស្ត្រីខ្មែរម្នាក់លក់ដូរនៅផ្សាររុងក្លឿ បាន ស្លា ប់ ចោលប្ដីនិងកូនទាំងអាល័យ ដោយសារតែ….

(ក្រុងប៉ោយប៉ែត)៖ កាលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្ត្រីខ្មែរម្នាក់ជាអាជីវករលក់ដូរនៅផ្សាររុងក្លឿ(ប្រទេសថៃ)បានស្លា.ប់បាត់បង់ជីវិតដោយសារគំនរភួយរលំសង្កត់លើស្ថិតក្នុងផ្សារ(អ.ប៉.ច)រុងក្លឿ,ស្រុកអារញ្ញ,ខេត្តស្រះកែវ,ប្រទេសថៃ។ ស្ត្រីរងគ្រោះឈ្មោះ(ជួត រស្មី)ភេទស្រី,អាយុ៣០ឆ្នាំ,ជាជនជាតិខ្មែរ,រស់នៅក្រុងប៉ោយប៉ែត,ស្នាក់នៅប្រទេសថៃដើម្បីប្រកបរបរលក់ដូរទំនិញ។

មុនកើតហេតុគ្រួសារ(ប្ដី)ជន.រង.គ្រោះបានបើករថយន្តពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចូលទៅក្នុងផ្សារថៃរុងក្លឿឈមនឹងច្រកទ្វារព្រំដែនអន្តជាតិកម្ពុជា-ថៃដើម្បីមកមើលទំនិញនិងមកលេងប្រពន្ធដែលលក់ដូរនៅក្នុងផ្សារនេះផងដែរ។ ក្រោយពីស្វាមីជន.រង.គ្រោះបានមកដល់តូបលក់ដូរនិងបានស្រែកហៅប្រពន្ធពីខាងក្រៅតូបព្រមទាំងបានទូរស័ព្ទចូលហើយតែមិនមានអ្នកទទួលទើបបានកើតជាការសង្ស័យស្រែកឱ្យអ្នកជិតខាងជួយគាស់ទ្វារស្រាប់តែប្រទះឃើញប្រពន្ធរបស់ខ្លួនត្រូវគំនរភួយរលំសង្កត់ពីលើបណ្តាលឱ្យសន្លប់មិនដឹងខ្លួន។

ស្ត្រីរង.គ្រោះនេះមានមុខរបរលក់កំរាលនិងភួយជជុះ។ គាត់មានកូនចំនួន២នាក់និងបានស្នាក់នៅក្នុងតូបផ្សារថៃតែម្នាក់ឯង ចំណែកឯស្វាមីនិងកូនៗរស់នៅក្នុងក្រុងប៉ោយប៉ែតហើយស្របពេលចំថ្ងៃផ្សាររបស់ខ្លួន(ផ្សារអ.ប៉.ច)ត្រូវបានអាជ្ញាធរខេត្តស្រះកែវនិងខេត្តបន្ទាយមានជ័យ អនុញ្ញាតឱ្យបើករថយន្តចូលមកមើលតូបក្នុងផ្សារថៃនោះប្តីជន.រង.គ្រោះក៏បានបើករថយន្តមកដល់តូបស្រាប់តែជួបប្រទះឃើញរឿងអកុសលបែបនេះតែម្តងទៅ។

ករណីស្ត្រីអាជីវករខ្មែរត្រូវគំនរភួយរលំសង្កត់បណ្តាលឱ្យសន្លប់មិនដឹងខ្លួននោះត្រូវបានកម្លាំងសន្តិសុខផ្សាររាយការណ៍ទៅសមត្ថកិច្ចថៃនិងបន្តហៅរថយន្តសង្គ្រោះសុខាភិបាលថៃ មកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យថៃ តែជាអកុសលស្ត្រីជនរងគ្រោះខាងលើបានស្លា.ប់ខណៈពេលដឹកទៅដល់មន្ទីរពេទ្យស្រុកអារញ្ញហើយនោះ។ ស.ពស្រ្តី រង.គ្រោះក្រោយពីកម្លាំងសមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចរាល់ ត្រូវបានបញ្ជូនមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី៕