រន្ធត់ណាស់ ! បុរសជាកម្មករសំណង់ម្នាក់បាន ស្លា ប់ ភ្លាមៗ និង២នាក់រង របួស ធ្ងន់ ដោយសារតែ…

(ភ្នំពេញ)៖ កាលពីវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បុរសម្នាក់បានស្លា.ប់និងបុរសពីរនាក់ទៀតបានរង.របួ.ស.ធ្ងន់បន្ទាប់ពីជិះម៉ូតូឌុបគ្នាក្នុងល្បឿន.លឿន.ត្រូវរថយន្តដែលបើកក្នុងល្បឿន.លឿន.ដូចគ្នាបាន.បុក.គ្នាពេញទំហឹង។ ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវR8កែងនឹងផ្លូវR៣,ក្នុងសង្កាត់ស្រះចក,ខណ្ឌដូនពេញ។ បុរសរង.គ្រោះ(ស្លា.ប់)មានឈ្មោះ(ព្រឿម សារ៉ាត់)អាយុ៣៣ឆ្នាំ,មុខរបរជាងសំណង់(ផ្នែកជាងបៀក)ស្នាក់នៅម្ដុំកាំកូស៊ីធី មានស្រុកកំណើតនៅភូមិពោធិ៍២,ឃុំគា,ស្រុកមោងឫស្សី,ខេត្តបាត់ដំបង។

មុនពេលកើតហេតុគេឃើញជនជាតិចិនចំនួនពីរនាក់រួមដំណើរនិងបុរសជនជាតិខ្មែរម្នាក់ទៀតបានបើករថយន្តស៊េរីទំនើបម៉ាកToyota ALPHARDពណ៌ស,ពាក់ផ្លាកលេខ(ភ្នំពេញ2AX-9188)ធ្វើដំណើរតាមបណ្តោយផ្លូវR៣ទិសដៅពីខាងជើងទៅខាងត្បូងលុះមកដល់ចំណុចផ្លូវបែកជាបួនក៏បានបុ.កជាមួយម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៤ពណ៌ខ្មៅពាក់ផ្លាកលេខ(ភ្នំពេញ1AL-1753)ជិះដោយបុរស៣នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវR8ទិសដៅពីខាងកើតទៅខាងលិចបុ.កពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់.ដួល.បោក.ក្បាល.នឹងថ្នល់.ស្លា.ប់ភ្លាមៗ

ចំណែកពីរនាក់ទៀតរងរបួ.ស.ធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ រថយន្តបង្កបានព្យាយាមបើករត់រាប់សិបម៉ែត្រតែត្រូវបានប្រជាពលរដ្ឋឃើញក៏នាំគ្នាឃាត់បានមកវិញនិងឃាត់ខ្លួនជនជាតិខ្មែរអ្នករួមដំណើរម្នាក់ប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានយកទៅសួរនាំ។ ចំណែកជនជាតិចិនពីរនាក់ទៀតបានគេច.ខ្លួនពីកន្លែងកើតហេតុបាត់។ រីឯស.ពត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕