ញាក់សាច់ ! សមត្ថកិច្ចបើកប្រតិបត្តិការទ្រង់ទ្រាយធំ ឃាត់ខ្លួនជនជាតិចិនជាង៤០០នាក់នៅកំពង់សោម ដែលសង្ស័យថា….

(ក្រុងព្រះសីហនុ)៖ កាលពីវេលាពីម៉ោងជាង២រំលងអធ្រាត្រឆ្លងចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យឆែកឆេរក្នុងទីតាំងខារ៉ាអូខេមួយកន្លែងរបស់ជនជាតិចិនឈ្មោះ(ចិនស៊ីនខាយសៀនមិន)នៅម្តុំឆ្នេរអូរឈើទាល,ស្ថិតក្នុងភូមិ៤,សង្កាត់លេខ៤ ក្រុងព្រះសីហនុដែលតាមរបាយការណ៍បឋមថា៖ ទំនងជាអាចមានការពាក់ព័ន្ធ.ករណី.ជួញ.ដូរ.ផ្លូវ.ភេទ.និងប្រើ.ប្រាស់.គ្រឿង.ញៀន។

មានជនជាតិចិនប្រុស-ស្រីជាង៤០០នាក់ត្រូវបានឃាត់.ខ្លួនបណ្តោះអាសន្ននៅក្នុងទីតាំងខារ៉ាអូខេនេះដើម្បីត្រួតពិនិត្យនិងសាកសួរដោយសមត្ថកិច្ចជំនាញ។ ប្រភពដដែលបានបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃដដែលនេះការត្រួតពិនិត្យកំពុងធ្វើបន្តហើយមិនទាន់មានរបាយការណ៍ផ្លូវការពីសមត្ថកិច្ចមិនទាន់បញ្ជាក់ថាមានបទ.ល្មើសអ្វីខ្លះនិងមានមនុស្សប៉ុន្មាននាក់ដែលជាប់ពាក់ព័ន្ធនឹង.បទ.ល្មើសនៅឡើយទេ៕