
(បាងកក)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន(Bangkok Post)នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ បានរាយការណ៍ឲ្យដឹងថា៖(តំបន់កម្សាន្តភ្លើងក្រហម)នៅទីក្រុងបាងកកប្រទេសថៃបានបើកទ្វារឡើងវិញហើយកាលពីថ្ងៃពុធម្សិលមិញនេះបន្ទាប់ពីបានបិទទ្វារអស់រយៈពេលជាង៣ខែដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺឆ្លងCOVID-19។
បារ,ខារ៉ាអូខេ,កន្លែងម៉ាស្សានិងទីតាំងនារីរកស៉ីផ្លូ វភេ ទគឺស្ថិតក្នុងប្រភេទអាជីវកម្មចុងក្រោយគេដែលត្រូវបានអនុញ្ញាតឲ្យបើកទ្វារឡើងវិញដោយមានលក្ខខណ្ឌខណៈមកទល់ពេលនេះប្រទេសថៃពុំមានការឆ្លងCOVID-19នៅក្នុងស្រុកផ្ទាល់ រយៈពេលជិត៤០ថ្ងៃមកហើយ។ ការបើកទ្វារអាជីវកម្មប្រភេទនេះមានន័យថាជាការបានវិលត្រឡប់ទៅបំពេញការងារចិញ្ចឹមជីវិតវិញនៃមនុស្សរាប់ពាន់រាប់ម៉ឺននាក់ ដែលធ្វើការក្នុងឧស្សាហកម្មកម្សាន្តពេលរាត្រីនេះ ខណៈកន្លងមកនេះពួកគេបានប្រឈមនឹងការលំបាកខ្លាំង៕