
(ហ្វេសប៊ុក)៖ នៅថ្ងែទី២៩.ខែកញ្ញា.ឆ្នាំ២០២០នេះ អ្នកនាង មល្លិកា ដែលគ្រប់គ្នាស្គាល់ថា «KaKaKH» ដែលតែងតែបង្ហោះវីដេអូសើចសប្បាយៗនៅក្នុងបណ្ដាញសង្គម ប៉ុន្តែពេលនេះអ្នកនាងកំពុងជួបទុក្ខធំ ដោយសារតែមនុស្សជាទីគោរពស្រឡាញ់របស់អ្នកនាង បានលាចាកពីលោកនេះហើយ។ ជាមួយនឹងការបាត់បង់មនុស្សជាទីស្រឡាញ់ គ្មានថ្ងែវិញត្រឡប់ដូច្នេះ អ្នកនាង KaKa KH ក៏បានបង្ហោះសារដ៏ក្រៀមក្រំមួយថា៖
ខ្ញុំពិបាកទទួលយកណាស់! អ៊ុំទៅចោលខ្ញុំទៀតហើយ! ស្រណោះពេលឃើញគាត់គេងបែបនេះ ទាំងកំពុងតែពាក់កន្សែងពានាដែលម៉ាក់ខ្ញុំគាត់បានចាក់ឲ្យផ្ទាល់ដៃ មិនទាន់បានជួបចៅចំរើនផងអ៊ុំប្រញាប់ទៅណាលឿនម៉្លេះ? អ៊ុំស្រីគឺជាមនុស្សល្អណាស់សម្រាប់ខ្ញុំនិងក្រុមគ្រួសារ បើជាតិក្រោយមានមែនពិតក្មួយសូមជួបអ៊ុំម្ដងទៀតកុំខាន សូមវិញ្ញាណក្ខន្ធរបស់អ៊ំទៅកាន់សុខគតិភព។
អ្នកនាងបានសរសេរបន្ថែមជាភាសាអង់គ្លេសទៀតថា៖ Rest In Peace Aunt, gone to soon but me and my family will never forget the good things you have done for us. Sorry we can’t be there. This is tearing me up so bad inside. ក្រោយពីបានឃើញដំណឹងដ៏ក្រៀមក្រំបែបនេះ អ្នកនិយមប្រើប្រាស់បណ្ដាញហ្វេសប៊ុក ក៏ដូចជាអ្នកគាំទ្រស្រឡាញ់អ្នកនាងKaKaKH បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខ យ៉ាងច្រើនផងដែរ៕