
(កណ្តាល)៖ ឪពុកចុងម្នាក់បានយកម្រាមដៃលេងប្រដាប់ ភេ ទ កូនស្រី បណ្តាលឲ្យរង រ បួ ស ធ្ងន់ ត្រូវម្តាយមីងនឹងយាយមកប្តឹង ត្រូវសមត្ថកិច្ចចាប់ខ្លួន។ ដោយហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៧.ខែកញ្ញា.ឆ្នាំ២០២០ វេលាម៉ោង២១ៈ០០នាទី នៅចំណុចបន្ទប់ជួលលេខ៣០ភូមិថ្មី២.សង្កាត់តាខ្មៅ.ក្រុងតាខ្មៅ.ខេត្តកណ្តាល។
ជន រ ង គ្រោះត្រូវជាកូនចុងមានឈ្មោះ ត.ប.រ ភេទស្រី អាយុ០៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ៣០ ក្នុងភូមិថ្មី២.សង្កាត់តាខ្មៅ.ក្រុងតាខ្មៅ.ខេត្តកណ្តាល។ ម្តាយបង្កើតឈ្មោះ សេង ថៃអ៉ី អាយុ២៣ឆ្នាំ មុខរបររត់តុតាមហាង នឹងឪពុកបង្កើតឈ្មោះ សួ តាក់ អាយុ២៨ឆ្នាំ(បានលែងលះគ្នា)។ ជ ន ស ង្ស័ យ ត្រូវជាឪពុកចុងមានឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលលេខ៣០ភូមិថ្មី២.សង្កាត់តាខ្មៅ.ក្រុងតាខ្មៅ.ខេត្តកណ្តាល
បានឃាត់ខ្លួននៅថ្ងៃទី២៨.ខែកញ្ញា.ឆ្នាំ២០២០ ពីបទ រំ លោ ភ សេពសន្ថវៈ មានស្ថានទម្ងន់ទោសទាក់ទង និងអាយុរបស់ជន រ ង គ្រោះ។ វត្ថុតាងចាប់យក៖ ១-ខោក្នុងជើងខ្លីពណ៌ស្វាយ មានរូបតុក្តតា,មានស្នាមប្រឡាក់ទឹកពណ៌ក្រហមក្រម៉ៅ ចំនួនមួយ។ ២-ខោជើងវែងឆ្នូតពណ៌ខ្មៅ មានស្នាមប្រឡាក់ទឹកពណ៍ក្រហមក្រម៉ៅ ចំនួនមួយ។
កាលពីវេលាកើតហេតុខាងលើ ម្តាយមីងរបស់ជន រ ង គ្រោះឈ្មោះ សេង ជូអេង អាយុ២០ឆ្នាំ បានមកលេងជន រ ង គ្រោះដល់បន្ទប់ជួល ពេលនោះបានឃើញជន រ ង គ្រោះ.ដែលត្រូវជាក្មួយបង្កើត មានប្រឡាក់ទឹកពណ៍ក្រម៉ៅជាប់ខោលីអូ និងហើយមានអាការៈស្លេកស្លាំងមិនស្រួលខ្លួន ក៏សម្រាតខោចេញឃើញមានទឹកពណ៍សជាប់ប្រដាប់ ភេ ទ រាងជាខ្ទុះ ពេលនោះគាត់ក៏បានសាកសួរក្មួយថា៖ មានរឿងអ្វីកើតឡើងចំពោះក្មួយនណាធ្វើបាបក្មួយ? ជន រ ង គ្រោះឆ្លើយប្រាប់ថា
គាត់ត្រូវឪពុកចុងយកម្រាមដៃរុកលេងប្រដាប់ ភេ ទ របស់នាង បណ្តាលអោយចេញ ឈា ម ហើយឈឺផ្សារខ្លាំងណាស់ កាលពីបីបួនថ្ងៃមុន។ ក្រោយទទួលបានព៌ត៍មាននេះភ្លាម ម្តាយមីងនិងយាយរបស់ជន រ ង គ្រោះ បានសាកសួរម្តាយរបស់ជន រ ង គ្រោះ តែម្តាយជន រ ងគ្រោះបានជេស្តីអោយពួកគាត់ថាកុំអោយជឿជន រ ង គ្រោះ វាចេះតែនិយាយផ្តេសផ្តាសនោះទេ និងមិនព្រមនាំជន រ ង គ្រោះមកដាក់ពាក្យបណ្តឹងឡើយ។
ក្រោយមកដោយមិនអស់ចិត្តម្តាយមីងនិងយាយរបស់ជន រ ង គ្រោះបាននាំជន រ ង គ្រោះមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលតាខ្មៅ រួចហើយសមត្ថកិច្ចប៉ុស្តិ៍ក៏បានចុះទៅនាំខ្លួនជន ស ង្ស័ យ ដែលជាឪពុកចុងយកមកសាកសួរនៅប៉ុស្តិ៍។ នៅចំពោះមុខសមត្ថកិច្ច ជន ស ង្ស័ យ ប្រកែកមិនព្រមសារភាពឡើយ ហើយបច្ចុប្បន្ន ជន ស ង្ស័ យ និងវត្ថុតាងកំពុងឃាត់ខ្លួន នៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធី៕