
(ក្រចេះ)៖ នៅថ្ងេទី២៨.ខែកញ្ញា.ឆ្នាំ២០២០នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនគ្រូពេទ្យម្នាក់នៅស្រុកសំបូរ ពីបទមនុស្ស ឃា ត ដោយអចេតនា។ ដោយនគរបាលស្រុកសំបូរ បានសម្រេចបញ្ជូនខ្លួនលោកគ្រូពេទ្យម្នាក់ ពាក់ព័ន្ឋនិងអំពើមនុស្ស.ឃា.ត.ដោយអចេតនា មកកាន់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីបន្តនីតិវិធី។
ជនជាប់ចោទមានឈ្មោះ ផាត់ ពិទូរ្យ ជាបុគ្គលិកមណ្ឌលសុខភាពស្រុកសំបូរ និងមានបើកអាជីវកម្មព្យាបាលឯកជននៅនិងផ្ទះក្នុងស្រុកសំបូរ ត្រូវរងការប្តឹងចោទពីឪពុកម្តាយទារកអាយុ៣ខែម្នាក់ ថាមិនទទួលខុសត្រូវលើការព្យាបាលបណ្តាលឲ្យទារក ស្លា ប់ កាលពីថ្ងៃទី២៧ ខែកញ្ញា។
អធិការនគរបាលស្រុកសំបូរ លោកវរសេនីយ៍ឯក ប៊ុនឈឿន បញ្ជាក់ថា ជនជាប់ចោទជាគ្រូពេទ្យ ត្រូវបាននគរបាលស្រុកធ្វើការឃាត់ខ្លួនភ្លាមៗទៅតាមបញ្ជាឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូង បន្ទាប់ពីនគរបាលទទួលបានបណ្តឹងពីឪពុកម្តាយរបស់ទារក រ ង គ្រោះ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ