រន្ធត់ណាស់ ! រថយន្តដឹកអ្នកដំណើរបើកធ្លាក់ផ្លូវ នៅខេត្តសៀមរាប បណ្ដាលអោយ….

(ខេត្តសៀមរាប)៖ សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថារថយន្តដឹកអ្នកដំណើរមួយគ្រឿងមានលេខសម្គាល់២៦.VET.ពាក់ស្លាកលេខ(ភ្នំពេញ ២AD៣៥៤២)បានបើកធ្លាក់ផ្លូវបង្កឱ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចបង្គោលគីឡូម៉ែត្រលេខ២៧០ ភូមិយាង,ឃុំឬស្សីលក,ស្រុកជីក្រែង,ខេត្តសៀមរាប។ បើតាមសេចក្ដីរាយការណ៍បន្តថាករណីគ្រោះថ្នា.ក់ចរាចរណ៍នេះបង្កឡើងដោយខ្លួនឯង។ ទោះយ៉ាងណាពាក់ព័ន្ធករណីគ្រោះ.ថ្នា.ក់ចរាចរណ៍នេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយទេ៕