
(ក្រុងព្រះសីហនុ)៖ កាលពីម៉ោង៩យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សម្របសម្រួលនីតិវិធីដោយលោក ហួត វិចិត្រ ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុនិងចូលរួមពីលោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសីល្បៈខេត្តបានចុះឃាត់ចាប់ជនស.ង្ស័យម្នាក់ដែលលាក់ទុកក្រឡចាស់ៗរកឃើញពីបាតសមុទ្រ(សង្ស័យវត្ថុបុរាណ)នៅចំណុចផែរូយ៉ាល់ស្ថិតក្រុម៣១,ភូមិ៣,សង្កាត់លេខ៣,ក្រុង/ខេត្តព្រះសីហនុ។
ជនស.ង្ស័យឈ្មោះ(ឡេ វ៉ាងហួន)ភេទប្រុស,អាយុ៤២ឆ្នាំ,ជនជាតិវៀតណាមនិងដកហូតក្រឡទាំងតូចធំចំនួន២៨១ក្រឡ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងរក្សាទុកនៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុដើម្បីអនុវត្តនីតិវិធីបន្ត៕