មិនដឹងគ្រួសារស្លុតចិត្តយ៉ាងណាទេ! នារីស្រស់ស្អាតម្នាក់ បានទទួលមរណភាព ទាំងនៅវ័យក្មេង ដោយសារ…

(ហ្វេសប៊ុក): នៅលើលោកនេះគ្មាននរណាម្នាក់អាចដឹងពីថ្ងៃអនាគតបានទេ មិនដឹងថាថ្ងែស្អែកមានអ្វីកើតឡើង រឹតតែមិនដឹងថាជីវិតត្រូវបញ្ចប់នៅថ្ងៃណាខែណា ប៉ុន្តែជាតិជាមនុស្សកើតចាស់ឈឺស្លាប់ជារឿងរបស់ធម្មជាតិ។ ដោយឡែក កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងថា នារីវ័យក្មេង មានរូបសម្រស់ស្រស់ស្អាតម្នាក់ ដែលត្រូវបានគេស្គាល់ថាមានឈ្មោះ ចាន់ សុវណ្ណបុប្ផា បានទទួលមរណភាពយ៉ាងឆាប់រហ័ស។

ជាមួយនឹងការបាត់បង់មនុសជាទីស្រឡាញ់គ្មានថ្ងៃវិលត្រឡប់ដូច្នេះ គណនីហ្វេសប៊ុកមួយឈ្មោះ Neatra Doung ដែលជាមិត្តភក្តិរបស់សព បានបង្ហោះសារដ៏ក្រៀមក្រំមួយថា: មុីលឺឯងហៅទេឯងក្រោកមកនិយាយជាមួយឯងតិចមកម៉េចគេងយូរម៉្លេះមនុស្សល្អរបស់ឯងដឹងទេឯងនឹកខ្លាំងណាស់កុំស្ងាត់បែបនឹងតើបានអ្នកជូនឯងទៅញាំអីបានអ្នកណាកំដរឯងពិបាកចិត្តហេតុអីដាច់ចិត្តយ៉ាងនេះទៅដោយមិនលាឯងបន្តិចសោះឯងជិតឆ្កួតហើយណា Jaa Ae។

ម្ចាស់គណនីនេះ បានបញ្ជាក់ទៀតថា: ក្នុងនាមនាងខ្ញុំជាមិត្តរបស់គាត់ ចាន់សុវណ្ណបុប្ផា ហៅ(មុី) នៅថ្ងៃទី25.09.2020 រូបគាត់បានជួបគ្រោះ.ថ្នា.ក់ចរាចរណ៏ បុកនឹងឡាន បណ្តាលអោយគាត់បានបាត់បង់ជីវិតហើយ នៅពេលនេះគ្រួសាររបស់គាត់បានយកគាត់ទៅដង្កល់នៅវត្តឬស្សីស្សាញ់ ជិតព្រៃសរ។ Neatra Doung បានបន្តថា:

ហើយក្នុងនាមនាងខ្ញុំជាមិត្តរបស់គាត់ សូមជម្រាបដល់ប្អូនដែរបានស្គាល់រូបគាត់(មុី)ដែលស្រលាញ់រាប់អានគាត់អាចមកជុំគ្នានៅវត្តព្រឹកនេះរឺក៏បងប្អូនមិត្តភ័ក្តណាដែលគាត់ចង់ចូលជាថវិការជូនគាត់ អាចបាញ់មកកុង ABA 002273525 Tep enthira ពេលផ្ញើររួចជួយថតសេដចូលchatផង ខ្ញុំផ្ទាល់ហើយខ្ញុំនឹងកត់ឈ្មោះរបស់បងប្អូននឹងចំនួនលុយខ្ញុំបានបង្កើតកុងថ្មីមួយទុកសម្រាប់ចូលបុណ្យរបស់គាត់ខ្ញុំនឹងប្រមូលថវិការទាំងនោះយកទៅជូនគ្រួសាររបស់(មុី)អាចទាក់ទងមកលេខខ្ញុំផ្ទាល់070262299😭៕