នៅក្មេងណាស់ មិនគួរចឹងសោះ ! ក្មេងស្រីរូបស្រស់អាយុ១៧ ឆ្នាំម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ….

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ,ភូមិជ្រៃកោង,សង្កាត់ចោមចៅទី២,ខណ្ឌពោធិ៍សែនជ័យ,រាជធានីភ្នំពេញ។ ជនស.ង្ស័យឈ្មោះ(សេង គឹមលី)ភេទស្រី,អាយុ១៧ឆ្នាំ,ស្នាក់នៅភូមិព្រៃល្វា,សង្កាត់ចោចៅទី២,ខណ្ឌពោធិ៍សែនជ័យ,រាជធានីភ្នំពេញចំណែកជនរងគ្រោះឈ្មោះ(ង៉ាម ស្រស់)ភេទស្រី,ស្នាក់នៅភូមិ-សង្កាត់ជាមួយគ្នា។

កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅកញ្ញារូបស្រស់នេះបានធ្វើសកម្មភាពលួចយកម៉ូតូស៊េរីសង់ប៊ិចពាក់ផ្លាកលេខ(១BG 4896)ពណ៌ខ្មៅមួយគ្រឿងចេញពីបរិវេណបន្ទប់ជួលនៅក្នុងភូមិព្រៃល្វា,សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ,រាជធានីភ្នំពេញ រួចព្យាយាមគេចខ្លួនរហូតបាន១៥ថ្ងៃទើបម្ចាស់ជិះម៉ូតូតាមបណ្តោយផ្លូវវេងស្រេងខាងលើស្រាប់តែប្រទះឃើញយុវនារីស.ង្ស័យខាងលើជិះម៉ូតូរបស់ខ្លួនក៏នាំគ្នាឃាត់ភ្លាមៗនិងរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី២នាំទៅសួរនាំតែម្តង។ ជនស.ង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញដើម្បីចាត់ការតាមនីតិវិធី៕