
(ភ្នំពេញ)៖ ស្គាល់អត្តសញ្ញាណហេីយជនដៃដល់ដែល.បា.ញ់ស.ម្លា.ប់ជាងកាត់សក់នោះគឺជាមន្ត្រីនគរបាលឈ្មោះ(លី ថារិយ)កំពុងរត់គេចខ្លួននេះបេីតាមប្រភពព័ត៌មានដែលទុកចិត្តបានបានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃអាទិត្យនេះ។ មរណភាពរបស់គាត់បានបន្សល់កូនស្រីនៅតូចៗ៤នាក់ឱ្យរស់កំព្រាបង្អែកជីវិតរបស់ពួកគេចាប់តាំងពីពេលនេះទៅ។ បុរសមេជាងកាត់សក់ម្នាក់ត្រូវបានអ្នកជិតខាងផ្ទះជាប់គ្នាដេីរចូលទៅ.បា.ញ់មួយគ្រាប់បណ្តាលឱ្យប្រកាច់.ស្លា.ប់ភ្លាមៗនៅមុខផ្ទះរបស់ខ្លួនហេីយគេច.ខ្លួនបាត់កាលពីវេលាម៉ោងជិត១១យប់ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ
នៅចំហៀងសាលាបឋមសិក្សាទួលគោកលេីផ្លូវ២៩១,ស្ថិតក្នុងសង្កាត់បឹងកក់ទី២,ខណ្ឌទួលគោក,រាជធានីភ្នំពេញ។ គេមិនទាន់ដឹងពីមូលហេតុដែលនាំឱ្យមានការ.បា.ញ់ស.ម្លា.ប់នេះនៅឡើយទេ។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងនិងបើកការស្រាវជ្រាវរឿងហេតុឃា.តក.ម្មនេះទៅតាមជំនាញរបស់ខ្លួនដោយការយកចិត្តទុកដាក់ខ្ពស់៕