ដាស់តឿនដល់ឪពុកម្តាយ ម្ដងហើយម្ដងទៀត សូមកុំធ្វេសប្រហែស! ក្មេងស្រី អាយុទើបតែ១ឆ្នាំ បាន ស្លា ប់ បាត់បង់ជីវិត ដោយសារ…

(ហ្វេសប៊ុក): កាលពីថ្ងៃទី២៦.ខែកញ្ញា.ឆ្នាំ២០២០ម្សិលមិញនេះ មានករណីក្មេងស្រី អាយុ០១ឆ្នាំម្នាក់ បានលង់ទឹក បណ្ដាលឲ្យ ស្លា ប់ បាត់បង់ជីវិត យ៉ាងអណោចអធ័ម ដោយហេតុការណ៍នេះ បានកើតឡើង នៅចំណុចភូមិគ្រួស.ឃុំព្រៃព្នៅ.ស្រុកពារាំង.ខេត្តព្រៃវែង។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រី រង គ្រោះ មានឈ្មោះ ខុំ ដាលីន ភេទស្រី អាយុ០១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

បើតាមប្រភពដ៏ដែល បានឲ្យដឹងថា មូលហេតុដោយសារ ឪពុកម្តាយទុកកូនឲ្យនៅផ្ទះតែ2នាក់បងប្រុសមានអាយុ2ឆ្នាំ ហើយចេញទៅច្រូតស្មៅបាត់ បណ្តាលឲ្យក្មេង រង គ្រោះវាទៅធ្លាក់ទឹកប្រឡាយដែលនៅជាប់ផ្ទះ (ខាងត្បូងផ្ទះចំងាយ15m) បណ្ដាលឲ្យលង់ទឹក ស្លា ប់ តែម្ដង៕