រន្ធត់ណាស់ ! ឡានសាំយ៉ុងមួយគ្រឿងបើកលឿនពេលដាច់ហ្រ្វាំងជ្រុក បុក ផ្ទះអ្នកភូមិ បណ្ដាលអោយ….

(ខេត្តក្រចេះ)៖ រថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនហ្រ្វាំងមិនស៉ីដោយសារមូលហេតុដាច់ហ្រ្វាំង​ក៍ជ្រុលទៅបុកផ្ទះអ្នកភូមិ​ក្បែរចិញ្ចើមផ្លូវបណ្តាលឲ្យខូចខាតនិងរង.របួ.សមនុស្ស២នាក់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៦ ខែកញ្ញា​​​ ឆ្នាំ២០២០ ដែលបង្កឡើងដោយរថយន្ដម៉ាកសាំយ៉ុងពណ៍ស ពាក់ស្លាកលេខ(ភ្នំពេញ2D.1904)

បានរេ.ចង្កូតបុ.កខឿនផ្ទះរបស់ឈ្មោះ(ឌីម ចន្ថា)អាយុ៣៩ឆ្នាំ​,ស្ថិតនៅភូមិ​ព្រែក​តា​អាំ​,ឃុំបុសលាវ​,ស្រុកចិត្របុរី,ខេត្តក្រចេះបណ្តាលឲ្យខូច.ខាតធ្ងន់.ធ្ងរដូចគ្នាទាំងរថយន្តនិងផ្ទះ។ អ្នកបើករថយន្តឈ្មោះ​(ធី​ ថន)អាយុ៣៤ឆ្នាំ​,រស់នៅភូមិត្រពាំងចក,ឃុំចើម,ស្រុក​ត្បូងឃ្មុំ​,ខេត្តត្បូងឃ្មុំ​​,រងរបួ.សធ្ង.ន់​និងអ្នករួមដំណើរម្នាក់ទៀត​ឈ្មោះ(ណាល់ ណាង​)អាយុ២៨​,ឆ្នាំមានទីលំនៅភូមិ,ឃុំជាមួយគ្នា​,ត្រូវរងរបួ.សស្រាល៕