
(ខេត្តកំពង់ឆ្នាំង)៖ ភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈដែលអ្នកបើកបររថយន្តក្រុងធ្វើដំណើរពីភ្នំពេញទៅខាងលិចមិនទទួលយកលុយប្រភេទក្រដាស់១៥០០០រៀល ដែលមានរូបព្រះឆាយលក្ខណ៍ព្រះមហាក្សត្រទាំង៣ព្រអង្គ។ ករណីនេះកើតហេតុវេលាម៉ោង១១កន្លះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ចំណុចភូមិត្រពាំងពោធិ,ឃុំពង្រ,ស្រុករលាប្អៀរ,ខេត្តកំពង់ឆ្នាំង។ មុនកើតហេតុជន.រង.គ្រោះបញ្ជាក់ប្រាប់អោយដឹងថា៖
តៃកុងឡានក្រុងនិយាយថាជាលុយយួនមិនយកទេហើយអ្នកបើកបររថយន្តនិយាយទៀតថាប្រាប់ទៅថ្នាក់ដឹកនាំឈប់ផលិតលុយប្រភេទនិងមកទៀតគេមិនយកទេ។ ដំណើររឿង៖ បុរសជាអ្នកដំណើរ៣នាក់បានហៅរថយន្តក្រុងពីភ្នំពេញតាមផ្លូវជាតិលេខ៥ក្នុងចំណុចក្រុងកំពង់ឆ្នាំងបានធ្វើដំណើរពីកំពង់ឆ្នាំងទៅកាន់ភូមិត្រពាំងពោធិ,ឃុំពង្រ,ស្រុករលាប្អៀរ,ដោយមានតម្លៃក្នុងមួយនាក់៥០០០រៀលមានចំងាយដីប្រហែល៥គីឡូម៉ែត្រ។
ពេលទៅដល់គោលដៅបុរសទាំង៣នាក់ក៏បានហុចលុយក្រដាស់១៥០០០រៀលមួយសន្លឹកមានរូបព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រទាំងបីព្រះអង្គ។ ប៉ុន្តែម្ចាស់រថយន្តក្រុងមិនទទួលយកដោយប្រាប់ថាជាលុយយួនអ្នកដំណើរទាំងបីនាក់ហួសចិត្តក៏យកលុយនោះមកទុកទៅវិញហើយក៏ហុចក្រដាស២០០០០រៀលឲ្យវិញទើបអ្នកបើកបររថយន្តក្រុងព្រមយកហើយអាប់អោយ៥០០០រៀលវិញ។ នៅពេលដែលទទួលបានលុយហើយអ្នកបើកបររថយន្តក្រុងនិងព្រូឡានបានបោះពាក្យសម្ដីថាជាលុយយួនហើយហាមទៅថ្នាក់ដឹកនាំឈប់ឱ្យផលិតលុយប្រភេទហ្នឹងមកទៀតគ្មានអ្នកណាចាយទេ។
ពាក្យសំដីការប្រមាថម៉ាក់ងាយទៅលើរូបិយប័ណ្ណវត្ថុរបស់ជាតិទើបធ្វើឲ្យបុរសទាំង៣មានការខឹងសម្បារយ៉ាងខ្លាំងក៏បង្កើតជាទំនាស់ពាក្យសំដីកើតឡើងតៃកុងឡានក្រុងព្រូឡានរបស់រថយន្តក្រុងបានស្ទុះទៅទាញបំពង់ទីបនៅក្នុងឡានមកវា.យទៅលើអ្នកទាំង៣នោះតែម្ដងបង្កឱ្យមានរបួសអ្នកទាំង៣ មានរបួ.សចំនួន២នាក់យកទៅកាន់មន្ទីរពេទ្យ។
ខាងភាគីបុរសទាំង៣នាក់កំពុងមានរបួ.សម្ចាស់រថយន្តក្រុងនិងព្រូឡានក៏បើករថយន្តក្រុងរត់ចេញពីកន្លែងកើតហេតុរហូតទៅដល់ស្រុកបរិបូណ៍ទើបត្រូវបានសមត្ថកិច្ចឃាត់បាន។ ចំណែកអ្នកបើកបររថយន្តក្រុងនិងព្រូឡានរួមទាំងរថយន្តត្រូវសមត្ថកិច្ចឃាត់មកកាន់អធិការស្រុករលាប្អៀរនិងបញ្ជូនសំណុំរឿងនេះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង៕
ប្រភព៖ សារព័ត៌មាន ចក្រភពព័ត៌មាន CPN News