
(ខេត្តរតនគិរី)៖ បុរសម្នាក់បាន.ស្លា.ប់បាត់បង់.ជីវិតភ្លាមៗបន្ទាប់ពីបានដួល.អុកគូថនៅតាមផ្លូវចូលទៅផ្ទះរបស់គាត់បន្ទាប់ពីបានមកពីផ្សារវិញ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះនៅតាមផ្លូវលំមួយខ្សែស្ថិតនៅក្នុងភូមិជ័យជំនះ,សង្កាត់ឡាបានសៀក,ក្រុងបានលុង,ខេត្តរតនគិរី។ តាមប្រភពពីកន្លែងកើត.ហេតុបានឲ្យដឹងថាជន.រង.គ្រោះបានទៅផ្សារទិញផ្លែឪឡឹកហើយក៏វិលត្រឡប់មកផ្ទះវិញនៅវេលាម៉ោងខាងលើគាត់ដើរជិតដល់ផ្ទះប្រមាណនៅ១០០ម៉ែត្រទៀតស្រាប់តែដួលនៅតាមផ្លូវអុកគូថនៅមុខផ្ទះប្រជាពលរដ្ឋតែម្តង។
ពេលនោះអ្នកជិតខាងឃើញបែបនេះក៏នាំគ្នាទៅជួយប៉ុន្តែជាអកុសលជន.រង.គ្រោះបានដាច់.ខ្យល់.ស្លា.ប់បាត់ទៅហើយ។ ក្រោយកើតហេតុមន្រ្តីជំនាញបានចុះមកត្រួតពិនិត្យនិងធ្វើកោសល្យវិច័យស.ពបានសន្និដ្ឋានថាជន.រង.គ្រោះដែលបាន.ស្លា.ប់នេះមានជំងឺប្រចាំកាយដូចជា៖ លើសឈាមនិងទឹកនោមផ្អែមផងដែរ។ សមត្ថកិច្ចបានឲ្យដឹងថាជន.រង.គ្រោះឈ្មោះ(ស៊ុន ជី)អាយុ៦៤ឆ្នាំ,ជនជាតិខ្មែរ.មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។ បន្ទាប់ពីធ្វើកោសល្យវិច័យរួចហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ទៅឲ្យសាច់ញាតិដើម្បីដឹកស.ពយកទៅធ្វើបុណ្យតាមប្រពៃណី៕