
(ខេត្តប៉ៃលិន)៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ រកឃើញសពស្ត្រីខ្មែរម្នាក់បានលង់.ទឹក.ស្លា.ប់នៅក្នុងអូរមួយតាមបណ្ដោយព្រំដែនកម្ពុជា-ថៃនៃភូមិសាស្ត្រខេត្តប៉ៃលិនក្នុងពេលដែលរូបគាត់រួមជាមួយពលករខ្មែរដទៃទៀតបានលួចឆ្លងដែនពីប្រទេសថៃមកកម្ពុជាតាមច្រករបៀងហើយចុះដើរកាត់ទឹកអូរ ដែលកំពុងជន់ហូរខ្មួលខ្មាញ់ក៏ស្រាប់តែត្រូវទឹកហូរកួចយកទៅបណ្ដាលឱ្យលង់.ស្លា.ប់បាត់បង់ជីវិត។
គួរបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង៥៖៥០នាទីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចអូរឈើក្រុំ,ឃុំស្ទឹងកាច់,ស្រុកសាលាក្រៅ,ខេត្តប៉ៃលិន ឈមនឹងស្រុកពោណាំរ៉ន,ខេត្តច័ន្ទបុរី,ប្រទេសថៃ។ ស្រ្តីដែលបាន.ស្លា.ប់នោះមានឈ្មោះ(សេង ស្រីម៉ៅ)អាយុ៤១ឆ្នាំ រស់នៅភូមិស្វាយមាស,ឃុំកណ្តុរជ្រុំ,ស្រុកពញាក្រែក,ខេត្តត្បូងឃ្មុំ។ ចំណែកប្តីមានឈ្មោះ(ឆោ ឆេង)អាយុ៤១និងកូនស្រីមានឈ្មោះ(ឆេង ដាណេត)អាយុ១៥ឆ្នាំ៕