ពិតជាក្ដុកក្ដួលណាស់! បងអង្គុយយំ ដង្ហោយហៅប្អូនប្រុស ដែលបាន ស្លា ប់ បាត់បង់ ជី វិ ត យ៉ាងឆាប់រហ័ស ដោយសារតែ…

(ឧត្តរមានជ័យ): នៅវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី២៥.ខែកញ្ញា.ឆ្នាំ២០២០ម្សិលមិញនេះ មានករណីក្មេងប្រុសជាសិស្សសាលារៀនថ្នាក់ទី២ម្នាក់ បានលង់ទឹក បណ្ដាលឲ្យ ស្លា ប់ បាត់បង់ជីវិត។ ដោយហេតុការណ៍នេះ បានកើតឡើងនៅក្នុងវត្តគិរីមង្គល (អូរស្មាច់) ខេត្តឧត្តរមានជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ចាន់នី ខេមរ៉ា ភេទប្រុស អាយុ០៩ឆ្នាំ រៀនថ្នាក់ទី២ នៅសាលាបឋមសិក្សាអូរស្មាច់១។ មានម្តាយឈ្មោះ ភេត សុរើន អាយុ៣៨ឆ្នាំ ធ្វើការនៅខេត្តកំពង់ចាម មានឪពុកឈ្មោះ ណាន ចាន់ធី។ ក្មេង រ ង គ្រោះរស់នៅរៀនជាមួយបងឈ្មោះ ចាន់នី រតនា ភេទប្រុស អាយុ១៥ឆ្នាំ

សព្វថ្ងៃបងប្អូនរស់នៅជាមួយអ៊ំស្រីឈ្មោះ ភេត ពិសី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិអូរស្មាច់.សង្កាត់អូរស្មាច់។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ និងដឹកសាកស.ពក្មេងប្រុសរងគ្រោះដោយសារលង់ទឹក ស្លា ប់ ខាងលើនេះ យកទៅកាន់លំនៅឋានជូនសាច់ញាតិ ដើម្បីរៀបចំធ្វើពិធីបុណ្យតាមប្រពៃណី៕