
(ព័ត៌មានបឋម) កាលពីថ្ងៃទី២៥.ខែកញ្ញា.ឆ្នាំ២០២០ម្សិលមិញនេះ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក មានការចែកចាយជាច្រើន នូវវីដេអូអមជាមួយរូបភាពប៉ុន្មានសន្លឹក ដែលបង្ហោះដោយគណនីហ្វេសប៊ុកមួយមានឈ្មោះ ម៉ាក់ អូន នីតា បានបង្ហាញពីសកម្មភាពអំពើហិង្សាឪពុកមកលើកូន ដោយវាយកូនខ្លួនឯងនឹងខ្សែរក្រវាត់បណ្ដាលឲ្យមាន រ បួ ស ជាំពេញខ្លួន។
ដោយគណនីហ្វេសប៊ុកនេះបានសរសេររៀបរាប់ថា: ញុំមិនដឹងថាកូនគាត់ខុសអ្វីនោះទេតែចិត្តជាឪពុក ហេតុអ្វីបានជាសាហាវខ្លាំងម៉្លេះ វៃកូនដូចសត្វ យកសុទ្ធតែក្សែរក្រវាត់វៃកូន ជាំពេញខ្លួន។ ដោយម្ចាស់គណនីនេះ បានសូមឲ្យបងប្អូនជួយស៊ែរអោយប៉ូលីសបានឃើញផងបង។ (សូមទស្សនាវីដេអូខាងក្រោម):
វីដេអូ៖