នេះជាការបាត់បង់ធនធានមួយរបស់ប្រទេសជាតិ! នាយទាហានសកម្មម្នាក់ បាន ស្លា ប់ បាត់បង់ ជី វិ ត យ៉ាងឆាប់រហ័ស ដោយសារ…

(ហ្វេសប៊ុក): កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់នូវបណ្ដាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងថា យុវជនម្នាក់ដែលជាធនធានដ៏សំខាន់របស់ប្រទេសជាតិ បានទទួលមរណភាពភាពយ៉ាងឆាប់រហ័សនឹកស្មានពុំដល់។ យុវជនរូបនេះមានឈ្មោះ ងៀប ដេត ជានិស្សិតទាហានសកម្មជំនាន់ទី២៣ បានទទួលមរណភាព ដោយសារគ្រោះ ថ្នា ក់ ចរាចរណ៍ កាលពីថ្ងៃទី១៦.ខែកញ្ញា.ឆ្នាំ២០២០កន្លងទៅនេះ។

ជាមួយនឹងការបាត់បង់មនុស្សដូច្នេះ គណនីហ្វេសប៊ុកមួយឈ្មោះ Suon Sreykann បានបង្ហោះសារដ៏ក្រៀមក្រំថា: ពេលនេះគេទៅលែងត្រឡប់ហើយ Zoy HanZo សូមឲ្យប្អូនចាកចេញទៅស្ងប់ចិត្តចុះ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃស.ពប្អូនប្រុសផង ម្ចាស់គណនីនេះបានបញ្ជាក់ថា៖ ប្អូនប្រុសបានទទួលរងគ្រោះ ថ្នា ក់ ចរាចរណ៍ ដោយបានរួមដំណើរជាមួយប្អូនប្រុសបង្កើតនាងខ្ញុំហើយត្រូវបានឡានបុកនៅស្រុកស្រីស្នំ កាលពីល្ងាចថ្ងៃទី១៦.ខែកញ្ញា.ឆ្នាំ២០២០ កន្លងទៅដោយរង រ បួ ស ធ្ងន់ ផ្នែក ក្បាល។

ជាមួយគ្នានេះ គណនីហ្វេសប៊ុកមួយទៀតឈ្មោះ: Pu Tik ដែលជាមិត្តភក្តិរបស់ស.ព បានបង្ហោះសារមួយដែរថា: សម្លាញ់គ្នាពិតជាទទួលយកមិនបានទេដំណឹងមួយនេះ វាលឿនពេកហើយសម្រាប់ឯង សូមឲ្យវិញ្ញាណក្ខន្ធពួកម៉ាកទៅកាន់សុគតិភពផងចុះ៕