
(ហ្វេសប៊ុក): កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនិយមប្រើប្រាស់នូវបណ្តាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្ត និងសោកស្តាយជាខ្លាំង ក្រោយពីបានដឹងដំណឹងថា ក្មេងប្រុសម្នាក់ដែលកំពុងពេញស្រឡាញ់ពីសំណាក់ម្ដាយឪពុក បាន ស្លា ប់ បាត់បង់ជីវិតទាំងនៅក្មេងខ្ចី។ ជាមួយនឹងការបាត់បង់មនុស្សជាទីស្រឡាញ់ដូច្នេះ
គណនីហ្វេសប៊ុកមួយឈ្មោះ Lolomh Heang ដែលត្រូវជាឪពុករបស់ក្មេងកំសត់រូបនេះ បានបង្ហោះសារដ៏ក្រៀមក្រំ អានហើយស្ទើរស្រក់ទឹកភ្នែកថា: សូមឲ្យវិញ្ញាណខណ្ឌកូនទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ជាតិក្រោយសូមឲ្យកូនមានអាយុវែង កុំឲ្យអាយុខ្លីដូចជាតិនេះទៀតណាកូនណា។
លោកឪពុករូបនេះក៏បានបញ្ជាក់ពីមូលហេតុដែលបណ្តាលឲ្យកូនជាទីស្រឡាញ់របស់គាត់ ស្លា ប់ ទាំងវ័យក្មេងដូច្នេះគឺដោយសារ ជំ ងឺ គ្រុន ឈា ម។ បន្ទាប់ពីបានឃើញដំណឹងដ៏ទុក្ខសោកបែបនេះ ក៏មានបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានខំមិនចូលរួមរំលែកទុក្ខដល់គ្រួសារនៃស.ពផងដែរ៕