
(ព្រះវិហារ)៖ កាលពីល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ជនស.ង្ស័យជាប្តីដែលសមត្ថកិច្ចឃាត់.ខ្លួននោះមានឈ្មោះ(នាង សុជា)អាយុ៤១ឆ្នាំ,មុខរបរកសិករ។ ចំណែកជនរង.គ្រោះជាប្រពន្ធមានឈ្មោះ(តេង ម៉ៅ)អាយុ៤០ឆ្នាំ,រស់នៅភូមិអានសេះ,ឃុំជាំក្សាន្ត,ស្រុកជាំក្សាន្ត,ខេត្តព្រះវិហារ។ ជនស.ង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកជាំក្សាន្ត/ខេត្តព្រះវិហារ ចាប់ឃាត់.ខ្លួនបញ្ជូនទៅតុលាការ បន្ទាប់ពីរូបគេបានប្រើអំពើហិ.ង្សាយ៉ាងឃោរ.ឃៅទៅលើប្រពន្ធខ្លួនឯងបណ្តាលឲ្យស្ត្រីរងគ្រោះ.រងរបួ.សយ៉ាងដំណំលើផ្ទៃមុខនិងស្ទើរពេញខ្លួនប្រាណ។
ហេតុការណ៍ហិ.ង្សានេះបានកើតឡើងនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដោយជនស.ង្ស័យជាប្តីបានទាត់ធាក់ថែមទាំងវា.យនឹងខ្សែភ្លើងយ៉ាងឃោរ.ឃៅទៅលើប្រពន្ធបណ្តាលឲ្យហើមពេញមុខមាត់និងរលាត់.ស្បែកបែក.ឈាម.ឆ្នូតៗឃើញហើយគួរឲ្យអាណិតអាសូរ។
ដើមចមដែលបណ្ដាលឲ្យអំពើហិ.ង្សានេះកើតឡើងគឺដោយសារភ្លើង.ប្រច័ណ្ឌ.ដុតរោលពេញចិត្តខ្វះសតិគិតពិចារណាត្រឹមត្រូវ។ ក្រោយទទួលបានពាក្សបណ្តឹងពីស្ត្រីរង.គ្រោះកម្លាំងសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនស.ង្ស័យជាប្តីនិងបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕