ស៊ូស្លាប់ មិនឲ្យចាប់ទេ ចោរសុខចិត្តជិះម៉ូតូចូលប្រឡាយទឹកស្អុយ មិនឲ្យសមត្ថកិច្ចចាប់ដាច់ខាត…

(ភ្នំពេញ)៖ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅក្រោយស្ថានីយទូរស្សន៍បាយ័នស្ទឹងមានជ័យ,សង្កាត់ស្ទឹងមានជ័យ១,ខណ្ឌមានជ័យរួចបានជិះគេចឆ្វែលរកកន្លែងគេចខ្លួនរហូតមកដល់ផ្លូវលំតាមប្រឡាយស្អុយទឹកស្ទឹងមានជ័យក៏ត្រូវបានកម្លាំងសន្តិសុខគោលដៅនោះហៅសួរនាំតែគេមិនព្រមឈប់។ ដោយសារទល់ច្រកនិងភ័យខ្លាំងពេកទើបជនស.ង្ស័យសម្រេចចិត្តជិះម៉ូតូចូលក្នុងប្រឡាយទឹកស្អុយទុកម៉ូតូត្រាំចោលរួចហើយគេចខ្លួនបាត់ទៅ។

ដំបូងឡើយសន្តិសុខប្រទះឃើញជនស.ង្ស័យនេះ ជិះម៉ូតូចូលដល់ក្នុងការដ្ឋានហើយជិះរកផ្លូវចេញវិញពេលនោះសន្តិសុខសួរនាំមិនឲ្យចេញ ទើបជនស.ង្ស័យជិះម៉ូតូបកក្រោយវិញរួចបណ្តើរម៉ូតូចូលតាមប្រឡាយលូទឹកស្អុយ។ ខណៈនោះសន្តិសុខនិងប្រជាពលរដ្ឋប្រទះឃើញក៏សួរនាំហើយមានការស.ង្ស័យក៏បាននាំគ្នាដេញចាប់ជនស.ង្ស័យធ្វើឲ្យរូបគេភ័យក៏ជិះម៉ូតូរត់គេចចូលទៅក្នុងលូទឹកស្អុយបន្សល់ទុកម៉ូតូក្នុងប្រឡាយនោះរួចគេចខ្លួនបាត់។

ម្ចាស់ម៉ូតូមានឈ្មោះ(ជា ដាលីន)អាយុ២៨ឆ្នាំ,មុខរបរលក់ដូរ,ស្នាក់នៅភូមិទ្រា៣,សង្កាត់ស្ទឹងមានជ័យ១,ខណ្ឌមានជ័យ។ ចំណែកម៉ូតូដែលជនស.ង្ស័យលួចយកទៅនោះម៉ាកស្គូពី
ពណ៌ស,ស៊េរីឆ្នាំ២០២១,ពាក់ស្លាកលេខ(ភ្នំពេញ1IJ-4481)។ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើត.ហេតុនិងស្ទុចយកម៉ូតូឡើងលើគោករួចស្រាវជ្រាវរកម្ចាស់ឃើញភ្លាមៗនាំយកទៅកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ដើម្បីធ្វើឯកសារប្រគល់ជូនជនរងគ្រោះវិញ៕