
(បន្ទាយមានជ័យ)៖នាថ្ងៃទី១៩.ខែកញ្ញា.ឆ្នាំ២០២០ វេលាម៉ោង ១៦:៤០នាទី មានករណីអគ្គីភ័យបានឆេះតូបលក់ចាប់ហួយមួយកន្លែង នៅចំណុចលានដំឡូង ភូមិគោកព្រេច.ឃុំគោករមៀត.ស្រុកថ្មពួក.ខេត្តបន្ទាយមានជ័យ។ ម្ចាស់ឈ្មោះ លាវ ស៊ី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិឃុំខាងលើ។
ដោយហេតុការណ៍នេះ គឺបណ្តាលមកពីរចៅរបស់គាត់ អាយុ១០ឆ្នាំ បានយកដែកកេះទៅកេះលេងនិងរានលក់សាំង ទើបបណ្តាលអោយឆាប់ឆេះ សម្ភារៈចាប់ហួយមួយចំនួន និងរង រ បួ ស ចៅចំនួន០២នាក់ ដែលកំពុងអង្គុយលេងនៅក្បែរនោះ។ អ្នករង រ បួ ស រួមមាន៖ ១:ឈ្មោះ យ៉េន ភេទប្រុសុំអាយុ០៧ឆ្នាំ (រងរបួសធ្ងន់),២:ឈ្មោះ គឹមឆាយ ភេទស្រីអាយុ០៣ឆ្នាំ (រងរបួសមធ្យម)។
ឮក្មេងប្រុសស្រីទាំងពីរនាក់ត្រូវបាន បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។ ក្មេង រ ង គ្រោះ ទាំងពីរនាក់នេះ ពុំមានឪពុកម្ដាយថែរក្សានោះទេ ដោយពួកគេត្រូវបានជីដូនចិញ្ចិមតាំងតែពីតូច ដោយជីវភាពលំបាកហើយមកជួបរឿងអាក្រក់បែបនេះទៀតនោះ ក៏បានសូមអំពាវនាវសុំដល់សប្បុរសជនមេត្តាជួយ ដើម្បីមានលទ្ធភាពព្យាបាល ខណៈពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។ បើបងប្អូនចង់ជួយដល់ក្មេងកំសត់ទាំងពីរនាក់នេះ សូមទំនាក់ទំនងមកលេខទូរស័ព្ទ: 011 24 68 55 ឬ ABA 001917551/RAEUN BUNRONG។
~