បុកផាំងដេកស្ដូក ! ឡានក្រុងមួយគ្រឿងបុកហ្វូងគោរត់ឆ្លងផ្លូវ បណ្ដាលឲ្យងាប់មួយក្បាល តែរកម្ចាស់មិនឃើញ…

(ភ្នំពេញ)៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្បែរខ្លោងទ្វារវត្តអង្គត្រគៀត,ក្នុងសង្កាត់កន្ទោក,ខណ្ឌកំបូល,រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើត.ហេតុបានឲ្យដឹងថា មុនពេលកើត.ហេតុរថយន្តក្រុងរបស់ក្រុមក្រុមហ៊ុនភ្នំពេញសូរិយាដឹកជញ្ជូនអ្នកដំណើរ168ពណ៌ក្រហមលាយស,ដែលពាក់ផ្លាកលេខ(ភ្នំពេញ3E-9601)

កំពុងដឹកអ្នកដំណើរក្នុងទិសដៅពីជើងទៅត្បូងរហូតមកដល់ចំណុចកើត.ហេតុស្រាប់តែមានសត្វគោមួយហ្វូងប្រហែលជា១០ក្បាលបានរត់ឆ្លងផ្លូវពីកើតទៅលិចបណ្តាលឲ្យវាក់អឺរថយន្តជាន់ហ្វ្រាំងមិនទាន់ពេលនោះសត្វគោញីមួយក្បាលពណ៌សបានរត់មកចំពីមុខរថយន្តត្រូវរថយន្តបុ.កបណ្តាលឲ្យខ្ទាតងាប់ភ្លាមៗ។

បន្ទាប់ពីកើត.ហេតុតៃកុងរថយន្តបានស្វែងរកម្ចាស់ដែរតែរកមិនឃើញ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុនិងទាក់ទងតាមបណ្តាភូមិដើម្បីស្វែងរកម្ចាស់គោឲ្យមកដោះស្រាយជាមួយខាងរថយន្ត។ មតិប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវខាងលើបាននិយាយថា៖

ភាគច្រើនសត្វទាំងនោះម្ចាស់តែងតែប្រលែងជាហ្វូងៗឲ្យដើរស៊ីស្មៅដោយគ្មានខ្សែរឺក្រឡុះទេប្រៀបដូចជាសត្វដែលគ្មានម្ចាស់ចឹងបើមានការបាត់បង់នោះតែងតែរត់រកអាជ្ញាធរឲ្យជួយស្វែងរក តែបើមានបញ្ហាដូចខាងលើគឺរកម្ចាស់មិនដែលឃើញទេគឺលាក់មុខជិតតែម្តង ដូច្នេះប្រជាពលរដ្ឋដែលមានសត្វគោដែលចូលចិត្តប្រលែងទាំងហ្វូងដូចហ្វូងគោខាងលើមេត្តាមានទំនួលខុសត្រូវរាល់បញ្ហាដែលកើតមានភ្លាមៗជាក់ស្តែងដូចករណីខាងលើគឺរកម្ចាស់គោមិនឃើញសោះ៕