ផ្អើលពេញភូមិ ! ស្រ្តីម្នាក់បានសំរេចចិត្តចង.ក បញ្ចប់ជីវិតខ្លួនឯង ក្នុងផ្ទះកំពុងសាងសង់ ដោយសារតែ….

(ខេត្តពោធិ៍សាត់)៖ ករណីនេះបានកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងផ្ទះកំពុងសាងសង់(របស់ជន.រង.គ្រោះ)ស្ថិតក្នុងភូមិប្រហាល,ឃុំតាលោ,ស្រុកតាលោសែនជ័យ,ខេត្តពោធិ៍សាត់។ សពស្រ្តីរង.គ្រោះត្រូវបានគេស្គាល់ឈ្មោះ(ហៀក ស្រីដា)អាយុ៣០ឆ្នាំ,ជនជាតិខ្មែរ,បច្ចុប្បន្នរស់នៅភូមិ.ឃុំកើត.ហេតុខាងលើ បានចង.កដោយយកខ្សែគោពណ៌សចងភ្ជាប់ទៅនឹងឈើចន្ទល់លើទ្វារក្នុងផ្ទះទ្វារមុខក្រោយដាក់គន្លឹះពីក្នុងជាប់(ផ្ទះកំពុងសាងសង់)។

ក្រោយកើត.ហេតុសមត្ថកិច្ចបានចុះមកដល់កន្លែង ដើម្បីធ្វើពិនិត្យនិងបានសន្និដ្ឋានថាស្រ្តីរង.គ្រោះពិតជាស្លា.ប់ដោយចង.កធ្វើអត្ត.ឃាត.ពិតប្រាកដមែនហើយបានសន្និដ្ឋានទៀតថាព្រោះតែមានវិបត្តិក្នុងគ្រួសារ ខណៈគេដឹងថាប្ដីរបស់នាងបាននាំកូនស្រីតូចៗចំនួន២នាក់ចាកចេញពីផ្ទះទៅបាត់ដោយគ្មានដំណឹងតាំងពីថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ ដោយគ្មាននរណាដឹងអំពីមូលហេតុអ្វីនោះទេ៕