អាសូរណាស់ ! ក្មេងស្រីម្នាក់បាន ស្លា ប់ និង៣នាក់ទៀត កំពុងជួយសង្គ្រោះបន្ទាន់ ដោយសារតែពុល….

(ខេត្តពោធិ៍សាត់)៖ ករណីនេះបានកើតឡើងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិរហាល,ឃុំតាលោ,ស្រុកតាលោសែនជ័យ,ខេត្តពោធិ៍សាត់។ អធិការនគរបាលស្រុកតាលោសែនជ័យបានឱ្យដឹងតាមរយៈទូរស័ព្ទនៅវេលាម៉ោង៧និង៥នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះថា៖ ករណីពុលនេះមិនមែនជាលើកទី១ទេកន្លងមកក៏ធ្លាប់ពុលដំឡូងជីតាម្តងហើយតែមិនអីទេ។

តែលើកនេះបានពុលជាលើកទី២រហូតដល់ឪពុកនិងកូនប្រុសស្រី៤នៅពេលកូនៗបានស្ងោរដំឡូងចាំហូបទាំងអស់គ្នានិងបានពុលទាំងអស់គ្នាតែម្តង។ ភ្លាមៗជន.រង.គ្រោះជាឪពុកដឹកកូនៗយកមកមណ្ឌលសុខភាពរហាលទិលដើម្បីសង្គ្រោះ។ តែជាអកុសលកូនស្រីពៅបានស្លា.ប់នៅពេលបញ្ជូនដល់មណ្ឌលសុខភាព។

កុមារី.រង.គ្រោះនេះមានឈ្មោះ(វ៉ាន់ ស្រីយ៉ា)អាយុ៣ឆ្នាំ,ឪពុកឈ្មោះ(វ៉ាត វ៉ាន់)អាយុ៣៥ឆ្នាំ,កូនទី១ឈ្មោះ(វ៉ាន់ ស្រីណា)អាយុ១២ឆ្នាំ,កូនទី២ឈ្នោះ(វ៉ាន់ ស្រីណយ)អាយុ៥ឆ្នាំ,កូនទី៣ឈ្មោះ(វ៉ាន់ ស្រីយ៉ា)អាយុ៣ឆ្នាំ៕