អាសូរណាស់ ! ស្រ្តីម្នាក់ត្រូវរថយន្តមួយគ្រឿងបុកបណ្ដាលឲ្យ ស្លា ប់ ភ្លាមៗនៅកន្លែង ក្នុងស្រកព្រៃនប់

(ស្រុកព្រៃនប់)៖ កាលពីវេលាមុននេះបន្តិចម៉ោង៧យប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រលេខ១៨៧-១៨៨លើផ្លូវជាតិលេខ៤ ភូមិទួលទទឹង២,ឃុំទួលទទឹង,ស្រុកព្រៃនប់,ខេត្តព្រះសីហនុ មានគ្រោះ.ថ្នាក់.ចរាចរណ៍មួយកើតឡើងរវាងរថយន្ដមួយគ្រឿងម៉ាកHYANDAIពាក់ផ្លាកលេខ (ភ្នំពេញ3E-6505)របស់ក្រុមហ៊ុនវីរៈប៊ុនថាំមានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុបានបុកស្ត្រីថ្មើរជើងម្នាក់ដើរឆ្លងផ្លូវ

បណ្ដាលអោយស្ត្រី.រង.គ្រោះឈ្មោះ(អាន់ គីមអុី)ភេទស្រី,អាយុ៤១ឆ្នាំ,មានទីលំនៅភូមិទួលទទឹង២,ឃុំទួលទទឹង,ស្រុកព្រៃនប់,ខេត្តព្រះសីហនុ(ស្លា.ប់នៅនិងកន្លែងកើត.ហេតុ)។

បច្ចុប្បន្នសាកសពខាងក្រុមគ្រួសារទទួលយកពីសមត្ថកិច្ចទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ដសមត្ថកិច្ចយកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់រីម្ចាស់រថយន្ដបានរត់គេចខ្លួនបាត់ក្រោយពេលកើត.ហេតុ៕