
(ខេត្តកំពង់ស្ពឺ)៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីកាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចទំនប់ឥណ្ឌា(ហៅទំនប់តាសាល)ឃុំតាសាល,ស្រុកឱរ៉ាល់,ខេត្តកំពង់ស្ពឺ។ សាក.សព.ជន.រង.គ្រោះឈ្មោះ(CHIN RUOJIAN)ភេទប្រុស,ជនជាតិចិន,កាន់លិខិតឆ្លងដែនលេខEI8938 123មានសុពលភាព25.06.2024ទិដ្ឋាការប្រភេទE,សុពលភាព25.07.2021ជាអ្នកម៉ៅស្វាយចម្ការបន្តពីឈ្មោះ(ង៉ែត លីលី)ភេទប្រុស,មានទីតាំងខាងលើភ្នំ។
នៅមុនពេលកើត.ហេតុជន.រង.គ្រោះជនជាតិចិនខាងលើបានបបួលគ្នាជាជនជាតិចិនត្រូវបងប្អូនជីដូនមួយនិងគ្នាមានគ្នាចំនួន០៣នាក់បានទូកម្ចាស់ចម្ការជិះលេងក្នុងទំនប់តាសាលពលទឹកកំពុងឡើងហើយបានប្រឡែងគ្នាលេងបណ្តាលឲ្យលិចទូកក្នុងជម្រៅប្រហែល៥ម៉ែត្របង្កឲ្យមានអ្នកស្លា.ប់ម្នាក់និង២នាក់ទៀតត្រូវបានជួយសង្រ្គោះទាន់ដោយអ្នកនេសាទ រីឯជន.រង.គ្រោះមិនអាចជួយសង្រ្គោះបានមូលហេតុដោយទឹកជ្រៅពេកនិងមានស្មៅច្រើននៅខាងក្រោម៕