
(ហ្វេសប៊ុក)៖ មនុស្សយើងម្នាក់ៗដែលរស់នៅលើផែនដីនេះគ្មាននរណាអាចដឹងពីថ្ងៃអនាគតបានទេ មិនដឹងថាថ្ងៃស្អែកមានអ្វីកើតឡើងនោះទេ រឹតតែមិនដឹងទៀតថាខ្លួនលាចាកលោកនេះនៅពេលណាទេប៉ុន្តែការកើតចាស់ឈឺស្លា.ប់គឺជាច្បាប់នៃធម្មជាតិ។ យ៉ាងណាមិញនាពេលថ្មីៗនេះអ្នកនិយមប្រើប្រាស់នូវបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនមានការតក់ស្លុតចិត្តនិងសោកស្តាយជាខ្លាំងក្រោយពីបានដឹងដំណឹងថាបុរសម្នាក់បានទទួលមរណភាពទាំងនៅវ័យក្មេង។ ជាមួយនឹងការបាត់បង់មនុស្សជាទីស្រឡាញ់គ្មានថ្ងៃវិលត្រឡប់យ៉ាងដូច្នេះ។
បើតាមប្រភពគណនីហ្វេសប៊ុកឈ្មោះ«លីពង្ស បញ្ញាបុត្រ»ដែលជាបងស្រីរបស់ស.ពបានបង្ហោះសារដ៏ក្រៀមក្រំមួយថា៖«ទៅអោយបានសុខណាប្អូនប្រុសពៅសម្លាញ់ចិត្ត បងប្អូនអស់ទុក្ខអស់ការបារម្ភ អស់ការឈឺចាប់ហើយ សូមអោយជាតិមុខប្អូនអាយុវែងណាប្អូនណា ប្អូនប្រុសបងជាមនុស្សល្អជាមនុស្សពូកែIloveU»។
បុរសកំសត់រូបនេះត្រូវបានគេស្គាល់ថាមានគណនីហ្វេសប៊ុកឈ្មោះ«NoemNimom»ហើយចំពោះមូលហេតុដែលបណ្តាលឲ្យទទួលមរណភាពយ៉ាងលឿនដូច្នេះ ម្ចាស់គណនីខាងលើបានអោយដឹងថាមកពីឈឺតែមិនបានបញ្ជាក់ថាឈឺជម្ងឺអ្វីនោះទេ៕