
(ខេត្តឧត្តរមានជ័យ)៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ប្រទះឃើញសាកសពសត្វខ្ទីង០១ក្បាលបានស្លា.ប់កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សស្នាក់ការអូរអំបិលនៃដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន បានសហការជាមួយកម្លាំងល្បាតប្រចាំនៅស្នាក់ការអង្គការអភិរក្សសត្វព្រៃកម្ពុជានិងអនុរក្សសត្វដំរី បានចុះល្បាតចាប់ពីក្រោយស្នាក់ការអង្គការរហូតដល់ចំណុចត្រពាំងតាសារូបានប្រទះឃើញសាកសពសត្វខ្ទីង០១ក្បាល បានស្លា.ប់នៅក្បែរមាត់ត្រពាំងនោះ។
បើកតាមការសន្និដ្ឋានរបស់ក្រុមល្បាតសត្វខ្ទីងបានស្លា.ប់ប្រមាណជា០២ខែមុន ដោយបន្សល់នៅតែគ្រោងឆ្អឹង។ សូមបញ្ជាក់ផងដែរថា ក្បាលនិងគ្រោងឆ្អឹងមួយផ្នែកត្រូវបានបាត់នៅសល់មួយផ្នែក។ ក្រុមការងារល្បាតបានប្រមូលគ្រោងឆ្អឹងដែលនៅសល់យកមករក្សាទុកនៅស្នាក់ការ អង្គការអភិរក្សសត្វព្រៃកម្ពុជានិងអនុរក្សសត្វដំរី៕