
(ភ្នំពេញ)៖ ឪពុកដង្ហោយរកសប្បុរសជន មេត្តាជួយបរិច្ចាគ ឈា ម ដើម្បីជួយសង្គ្រោះជីវិត ក្មេងប្រុសខ្មែរឥស្លាមម្នាក់នេះ ដែលរង រ បួ ស ធ្ងន់ធ្ងរ ដោយសារបានរលាកទឹកក្តៅធ្ងន់ធ្ងរ ហើយកំពុងត្រូវការ ឈា ម ជាបន្ទាន់ដើម្បីសង្គ្រោះជីវិត ខណៈកំពុងស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ។
បើតាមឪពុករបស់ក្មេងប្រុសរូបនេះ បានបញ្ជាក់ឱ្យដឹងថា កូនរបស់គាត់បានរលាកចាប់តាំងពីក រហូតដល់បាតជើងតែម្តង ហើយត្រូវការ ឈា ម ជាបន្ទាន់ ដោយមិនប្រកាន់ ឈា ម ប្រភេទអ្វីនោះទេ។ លោកសូមអំពាវនាវឱ្យបងប្អូនសប្បុរសជនទាំងអស់ មេត្តាជួយបរិច្ចាគ ឈា មដើម្បីជួយសង្គ្រោះជីវិតកូនប្រុសរបស់គាត់ផង
ព្រោះខណៈពេលនេះ ខាងមន្ទីរពេទ្យអស់លទ្ធភាពក្នុងការជួយឧបត្ថម្ភឈាមបន្ថែមហើយ។ ប្រសិនបើមានបងប្អូនដែលមានបំណងចង់ទៅសួរសុខទុក្ខ ឬធ្វើការបរិច្ចាគឈាម សូមទាក់ទងទៅលេខទូរស័ព្ទឪពុកដែលមានលេខ៖ 096 44 05 356 / 088 90 14 794៕ ប្រភព: Cambodian Muslim Media Center