
(ហ្វេសប៊ុក): ពិតជាគួរឲ្យអាណិតខ្លាំងណាស់ ក្មេងស្រីអាយុ១០ឆ្នាំរូបនេះ មានជំងឺរយះពេល៥ឆ្នាំមកហើយ ដោយម្ដាយឪពុកខិតខំព្យាបាល.រហូតលក់ដីលក់ផ្ទះអស់ហើយនៅតែមិនទាន់ជាសះស្បើយ។ បច្ចុប្បន្នស្នាក់នៅនៅផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិផ្សាតាសេក ទល់មុខរោងចក្រស្បែកជេីង.ឃុំកំបូល.សង្កាត់កំបូល.ខណ្ឌកំបូល។
នេះបើតាមការរៀបរាប់របស់គណនីហ្វេសប៊ុកឈ្មោះ Thun Yeang ដោយគណនីមួយនេះបានសរសេររៀបរាប់ថា: គួឲ្យអាណិតណាស់ ពុកម៉ែមេីលអស់ដីផ្ទះហេីយនៅតែមិនជា ឥឡូវមកនៅផ្ទះជួល បេីមានសប្បុរសជនណាចង់ជួយគាត់ផ្ទាល់ មានទីតាំងនៅភូមិផ្សាតាសេក ទល់មុខរោងចក្រស្បែកជេីង.ឃុំកំបូល.សង្កាត់កំបូល.ខណ្ឌកំបូល រឺតាមទូរស័ព្ទពុកម្តាយរបស់គាត់ លេខ 096.228.53.24 រឺតាមរយះនាងខ្ញុំក៍បាន លេខទូរស័ព្ទនាងខ្ញុំ 098.280.232 សូមអគុណ!។
ម្ចាស់គណនីខាងលើបានបញ្ជាក់ថា ក្មេងស្រីរូបនេះកើត ជំ ងឺ តំរង់ នោម។ សូមជួយស៊ែរបន្តផង អាណិតក្មេង៕