
(ស្ទឹងត្រែង): ស្រ្តីម្នាក់ឈ្មោះ ហួ តុំលីដា អាយុជាង៣០ឆ្នាំ ស្នាក់នៅភូមិត្រពាំងព្រីង សង្កាត់,ក្រុងខេត្តស្ទឹងត្រែង បានក្លាយខ្លួនទៅជា ឃា ត ករ ដោយសារតែភ្លើងប្រចណ្ឌ បានយកកាំបិតចុងស្រួច ចា ក់ ស ម្លា ប់ ប្តីខ្លួនឯង ព្រោះតែប្តីមានស្រីក្មេង នៅខេត្តក្រចេះ ហើយបុរសជាប្តីហ៊ាននាំយកស្រីក្មេងមកផ្ទះនៅខេត្តស្ទឹងត្រែង។
ឮដោយហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី២១.ខែកញ្ញា.ឆ្នាំ២០២០ នៅចំណុចវាលរំពេរ.ស្ថិតក្នុងភូមិការតូត.ឃុំកំភុន.ស្រុកសេសាន.ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា ជន រ ង គ្រោះត្រូវជាប្តីមានឈ្មោះ ម៉ុល ចាន់ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ
បានទៅស្រឡាញ់នារីម្នាក់នៅក្រចេះ ហើយនាំយកមកផ្ទះ នៅភូមិការតូត.ឃុំកំភុន.ស្រុកសេសាន.ខេត្តស្ទឹងត្រែង ត្រូវប្រពន្ធមកទាន់ កើតរឿងប្រចណ្ឌ.ឈ្លោះប្រកែកគ្នា ឈានទៅដល់ចា ក់ ស ម្លា ប់ តែម្តង។ តាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចបានបញ្ជាក់ថា ជន រ ង គ្រោះ ត្រូវប្រពន្ធចាក់ចំនួន៣កាំបិត ជិតចង្កេះ បាន ស្លា ប់ នៅពេលបានបញ្ចូនមកមន្ទីរពេទ្យបង្អែកខេត្ត។
ក្រោយពេលពិនិត្យនិងធ្វើការសាកសួរហើយកបានប្រគល់សពជូនទៅឪពុកម្តាយខាងប្តីយកទៅធ្វើបុណ្យទៅតាមប្រពៃណី ចំណែកស្ត្រីដៃដល់ជាប្រពន្ធត្រូវបាននាំខ្លួនយកមកអនុវត្តតាមនីតិវិធី៕