
(មណ្ឌលគិរី)៖ ដំរីឈ្មោលមួយក្បាលដែលគេបានដាក់ឈ្មោះឱ្យថា <ប៉ាក់មៃ> បាន ស្លា ប់ ហើយកាលពីពេលថ្មីៗនេះ នៅអាយុជាង៨០ឆ្នាំ គឺមានវ័យចំណាស់ខ្លាំងពេក និងមាន ជំ ងឺ ប្រចាំខ្លួនផងដែរ។
ប៉ាក់មៃ គឺជាសត្វដំរីមួយក្បាលដែលមានឈ្មោះល្បីល្បាញបម្រើវិស័យទេសចរណ៍នៅក្នុងសហគមន៍ជនជាតិដើមភាគតិចស្ថិតនៅភូមិពូតាំង.សង្កាត់រមនា.ក្រុងសែនមនោរម្យ។ ការ ស្លា ប់ របស់ប៉ាក់ម៉ៃ ក៏បានធ្វើឱ្យមានការព្រួយបារម្ភពីចំនួនសត្វដំរីចិញ្ចឹមក្នុងខេត្តមណ្ឌលគិរីកាន់តែបន្តថយចុះ និងជាការប្រឈមនឹងការបាត់បង់នៅថ្ងៃអនាគតផងដែរ៕