ស៊ែរប្រាប់តគ្នាផង ! ព្រះអាទិត្យនឹងរះចំកំពូលប្រាសាទអង្គរវត្តនាព្រឹកព្រលឹមថ្ងៃទី…..

(ខេត្តសៀមរាប)៖ មន្ទីរទេសចរណ៍ខេត្តសៀមរាបបានជម្រាបជូនសាធារណៈជននិងភ្ញៀវទេសចរជាតិនិងអន្តរជាតិ មេត្តាជ្រាបថា “ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត- Equinox Angkor”(ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត)នឹងអាចកើតមានឡើងនាព្រឹកព្រលឹមចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២០ នៅប្រាសាទអង្គរវត្តខេត្តសៀមរាប។ ដូច្នេះហើយសូមសាធារណៈជននិងភ្ញៀវទេសចរជាតិនិងអន្តរជាតិ មេត្តាជ្រាបនិងទៅទស្សនាកម្សាន្តដោយមេត្រី៕ ប្រភព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប