
(បន្ទាយមានជ័យ)៖នាថ្ងៃទី១៩.ខែកញ្ញា.ឆ្នាំ២០២០ វេលាម៉ោង ១៦:៤០នាទី មានករណីអគ្គីភ័យបានឆេះតូបលក់ចាប់ហួយមួយកន្លែង នៅចំណុចលានដំឡូង ភូមិគោកព្រេច.ឃុំគោករមៀត.ស្រុកថ្មពួក.ខេត្តបន្ទាយមានជ័យ។ ឮ
ម្ចាស់ឈ្មោះ លាវ ស៊ី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ដោយហេតុការណ៍នេះ គឺបណ្តាលមកពីរចៅរបស់គាត់ អាយុ១០ឆ្នាំ បានយកដែកកេះទៅកេះលេងនិងរានលក់សាំង ទើបបណ្តាលអោយឆាប់ឆេះ សម្ភារៈចាប់ហួយមួយចំនួន និងរង.រ.បួ.ស ចៅចំនួន០២នាក់ ដែលកំពុងអង្គុយលេងនៅក្បែរនោះ។
អ្នករង.រ.បួ.ស.រួមមាន៖ ១:ឈ្មោះ យ៉េន ភេទប្រុសុំអាយុ០៧ឆ្នាំ (រង.រ.បួ.ស.ធ្ងន់),២:ឈ្មោះ គឹមឆាយ ភេទស្រីអាយុ០៣ឆ្នាំ (រ.ង.រ.បួ.ស.មធ្យម)។ ក្មេងប្រុសស្រីទាំងពីរនាក់ត្រូវបានឪពុកម្តាយ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប៕