
(ត្បូងឃ្មុំ): លោកវរសេនីយ៍ត្រី យ៉ែម សំអុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពាន់នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានទទួលមរណភាពហើយ។ ជាមួយដំណឹងដ៏ក្រៀមក្រំនេះដែរ អធិការដ្ឋាននគរបាលស្រុកមេមត់ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ ស ព ផងដែរ:
មន្រ្តីនគរបាលជាតិនៃអធិការដ្ឋាននគរបាលស្រុកមេមត់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ទាំងអស់សូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារ ស ព លោកវរសេនីយ៍ត្រី យ៉ែម សំអុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពាន់ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ចំពោះមរណៈភាពរបស់លោក។ សូមវិញ្ញាណខ័នរបស់លោកវរសេនីយ៍ត្រី យ៉ែម សំអុល ទៅកាន់ទីបរមសុខ!!!សូមវិញ្ញាណខ័ន្ធលោកវរសេនីយ៏ទោ យ៉ែម សំអុល ទៅកាន់ទីបរមសុខ!!!។
ចំណែកនៅថ្ងៃទី២១.ខែកញ្ញា.ឆ្នាំ២០២០នេះ នៅភូមិក្ងោក.ឃុំគគីរ.ស្រុកមេមត់ លោកឧត្តមនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការរង ទទួលផែនការងារធនធានមនុស្ស នៃស្នងការដ្បាននគរបាលខេត្តត្បូងឃុំ បានដឹកនាំកម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកមេមត់ អញ្ចើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ័ និងបំពាក់ឋានន្ដរសក្ដិ ថ្នាក់វរសេនីយ៍ទោ ជាកិច្ចបច្ឆាមរណៈ ជូនសពលោកវរសេនីយ៍ត្រី យ៉ែម សំអុល ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១៩.ខែកញ្ញា.ឆ្នាំ២០២០ ដោយ ជំ ងឺ រ បេង ឆ្អឹ ង និងបាននាំយកបច្ច័យចូលរួមបុណ្យសពចំនួន ២,២៧០,០០០៛ ជូនដល់ក្រុមគ្រួសារនៃ ស ព។
ចំពោះការបាត់បង់កំលាំងមានសមត្ថកិច្ច គ្មានថ្ងៃវិញត្រឡប់ដូច្នេះក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គម ខំមិនចូលរួមរំលែកទុក្ខដល់គ្រួសារនៃ ស ព យ៉ាងច្រើនផងដែរ៕