ចាប់បានហើយ ឪពុកចិត្តព្រៃផ្សៃដែលប្រើអំពើ ហិ ង្សា លើកូនស្រីដូចសត្វតិរច្ឆាន នៅខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖ សមត្ថកិច្ចបានឃាត់.ខ្លួនឪពុកដែលប្រើអំពើហិ.ង្សាលើកូនស្រីដូចសត្វតិរច្ឆាននៅសង្កាត់ច្រកម្ទេស,ក្រុងបាវិត,ខេត្តស្វាយរៀងបានហើយនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចរោងចក្រស៊ីកូក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាធែន។ ពេលនេះសមត្ថកិច្ចកំពុងបញ្ជូនជនស.ង្ស័យទៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីធ្វើការសាកសួរ។

គួររំលឹកថាហ្វេសប៊ុកមួយឈ្មោះ«Bee Nang Sad»បានបង្ហោះនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះថា«ខ្ញុំសូមអោយខាងច្បាប់ជួយរកយុត្តិធម៌អោយប្អូនស្រីខ្ញុំផងចុះ ព្រោះឪពុកក្មេងស្រីនេះបានបង្កបញ្ហាដល់គ្រួសារជាច្រើនលើកច្រើនសារ។ មកពីផឹកស៊ីម្តងៗតែងរករឿងប្រពន្ធវាយធ្វើបាបប្រពន្ធរួមទាំងកូនរហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបានសម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈ។

ឥឡូវនេះធ្វើបាបប្អូនស្រីខ្ញុំទៀតហើយ តែខ្ញុំជួយអ្វីមិនបានព្រោះខ្ញុំជាស្រីមិនហ៊ានទេបានត្រឹមលួចថតទុកជាភស្តុតាងជូនដល់លោកអ្នកខាងច្បាប់ជួយដោះស្រាយប៉ុណ្ណោះ។ តើអំពើគាត់នេះសមជាឪពុកគេទេបងប្អូនជួយមើលហើយគិតតាមការគួរផង»។

ទាក់ទងនឹងបញ្ហានេះលោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិតថា៖ ករណីនេះកើតឡើងនៅក្រុងបាវិតខេត្តស្វាយរៀងកាលពីសប្តាហ៍មុន។ លោកអធិការបន្តថាលោកបានអោយលោកនាយប៉ុស្តិ៍ច្រកម្ទេសចុះទៅដល់ផ្ទះរបស់គាត់កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២យប់តែរកមិនឃើញដោយជនបង្កធ្លាប់ហៅមកធ្វើកិច្ចសន្យានៅប៉ុស្តិ៍រដ្ឋបាលច្រកម្ទេសម្ដងរួចហើយដែរ៕