
(សៀមរាប)៖ ក្មេងប្រុសម្នាក់ចុះមុជទឹកក្រោមស្ពានតាអោង បណ្តាលឲ្យលង់ទឹក ស្លា ប់ បាត់បង់ជីវិត ដោយករណីនេះ បានកើតឡើងនៅចំណុច ភូមិចង់ស្ពាន.ឃុំខ្វាវ.ស្រុកជីក្រែង.ខេត្តសៀមរាប នៅរសៀលថ្ងៃទី២០.ខែកញ្ញា.ឆ្នាំ២០២០
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ ហើយក៏នាំគ្នាចុះរាវរក លុះមកដល់ម៉ោង៦.០០នាទីល្ងាច ទើបរកឃើញសាក ស ព។ តាមប្រភពព័ត៌មានបានឲ្យដឹងថា សពក្មេងប្រុសដែលបានបាត់បង់ជីវិតមានឈ្មោះទុំ មករា អាយុ១៨ឆ្នាំ ភេទប្រុស សញ្ជាតិខ្មែរ រស់នៅភូមិកំបោរអរ.ឃុំខ្វាវ.ស្រុកជីក្រែង.ខេត្តសៀមរាប។
សមត្ថកិច្ចជំនាញបានមកពិនិត្យសាកសពពិតជាលង់ទឹកពិតប្រាកដមែន រួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕