ស្នេហាទុំទាវ ! គូស្នេហ៍មួយគូត្រូវឪពុកម្តាយខាងកូនស្រីពង្រាត់ ចំណែកខាងកូនប្រុសចូលគុក ដោយហេតុផលថា….

(ខេត្តកណ្តាល)៖ ភូមិជាប់គ្នាភ្ជាប់បេះដូងរឿងរ៉ាវទុំទាវទី២ស្រលាញ់គ្នាអូនស្រលាញ់បងបងក៍ស្រលាញ់អូនតែម្តាយឪពុកខាងស្រីប្តឹងចាប់ខាងប្រុសដាក់ពន្ធនាគាររឿងគូស្នេហ៍មួយគូនេះគឺស្ថិតនៅភូមិកំពង់អុស,ឃុំកំពង់អុស,ស្រុកពញ្ញាឮ,ខេត្តកណ្តាល។ បេីយោងតាមការរៀបរាប់ពីឪពុម្តាយខាងកូនប្រុសនិងសាច់ញាតិបានឲ្យដឹងនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅឯផ្ទះរបស់គាត់ភូមិកំពង់អុស,ឃុំកំពង់អុស,ស្រុកពញ្ញាឮ,ខេត្តកណ្តាល។ ក្នុងកំឡុងខែសីហានិងកញ្ញាឆ្នាំ២០២០ថ្មីៗនេះ រឿងរ៉ាវនេះមានដំណើរដើមទងដូចតទៅ៖

ភាគីកូនស្រីបានមកផ្ទះរបស់គាត់ពេលឃេីញដូច្នេះពួកគាត់ជាម្តាយឪពុកខាងកូនប្រុសនាំគ្នាទៅជម្រាបលោកមេភូមិតែក៍ត្រូវម្តាយឪពុកខាងកូនស្រីអូសកូនរបស់ពួកគេយកទៅផ្ទះវិញបាត់ទៅលុះរំលងប្រហែលជា១សប្តាហ៍កូនស្រីក៍មកផ្ទះគាត់មកជួបកូនប្រុសរបស់គាត់ ទៀតឃេីញដូច្នេះពួកគាត់ជាម្តាយឪពុកខាងកូនប្រុសនាំគ្នាទៅជម្រាបលោកមេភូមិម្តងទៀតដេីម្បីឲ្យគាត់ជួយដឹងឮនិងជួយរកដំណោះស្រាយហេីយពួកគាត់បានឲ្យកូនទាំងពីរនាក់ទៅផ្ទះមេភូមិ លោកមេភូមិក៍សាកសួរដំណេីរដេីមទង ដោយគូស្នេហ៍ទាំងពីរនាក់បានបរិយ៉ាយជម្រាបទៅលោកមេភូមិ ថាពួកគេស្រលាញ់គ្នារយៈពេលបីឆ្នាំមកហេីយគឺតាំងពីពួកគេរៀននៅអនុវិទ្យាល័យដោយស្ម័គ្រស្មោះគ្មានអ្នកណាបង្ខិតបង្ខំឡេីយ។

លោកមេភូមិក៍បានធ្វេីកំណត់ហេតុទុកនិងជម្រាបទៅលោកមេឃុំមួយជំហ៊ានផងដែរ លោកមេភូមិបានឲ្យយោបល់ឲ្យឪពុកម្តាយកូនប្រុសចូលស្តីដណ្តឺងតាមប្រពៃណីរីឯខាងគ្រួសារកូនស្រីបានហៅទូរស័ព្ទមកពួកគាត់ទាំងយប់ឲ្យចូលស្តីដណ្តឹងថែមទៀតផងបន្ទាប់ពួកគាត់ក៍បាននាំមេបាចាស់ទុំទៅស្តីដណ្តឺងដោយនិយាយព្រមព្រាងគ្នាយកថ្លៃបណ្តាការចំនួន៣០០០ដុល្លាឲ្យខាងប្រុសចំនួន៣តុគិតថាដល់ចេញវស្សារួចវៀបចំពិធីលុះដល់កូនស្រីមកផ្ទះខាងប្រុស។

ក្នុងកំឡុងពេលជិតថ្ងៃភ្ជុំនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ឪពុកខាងកូនស្រីគឺលោក គួន វិទ្ធី ដែលមានមុខងារជាប៉ូលីសផងបាននាំប៉ូលីសក្រសួងមហាផ្ទៃមកនាំកូនទាំងពីរនាក់ដែលកំពុងតែនៅផ្ទះខាងប្រុសដោយប៉ូលីសប្រាប់ថាទៅបំភ្លឺនៅស្រុកក្រោយមកក៍បញ្ញូនដល់តុលាការខេត្តកណ្តាលទាំងពីនាក់ បន្ទាប់មកឪពុកម្តាយខាងកូនស្រីបានអូសពង្រាត់កូនស្រីយកទៅបាត់ រីឯកូនប្រុសដេកគុកដោយកាលចូលដណ្តឹងថាកូនស្រីអាយុ១៦ឆ្នាំតែពេលនេះហេតុផលកូនស្រីមានអាយុ១៤ឆ្នាំ។ ជុំវិញករណីខាងលេីនេះឪពុកម្តាយនិងសាច់ញាតិនិងអ្នកជិតខាងខាងកូនប្រុសទទូចស្នេីដល់ថ្នាក់ដឹកនាំជួយអន្តាគមន៍ជាពិសេសតុលាការខេត្តកណ្តាលមេត្តាដោះលែងកូនរបស់ពួកគាត់វិញជាបន្ទាន់ព្រោះកូនប្រុសពួកគាត់មានជម្ងឺប្រចាំកាយទៀតផង៕