
(ប៉ៃលិន)៖ ស្ត្រីខ្មែរម្នាក់បានលង់ទឹកស្លា.ប់នៅក្នុងអូរមួយតាមបណ្ដោយព្រំដែនកម្ពុជា-ថៃនៃភូមិសាស្ត្រខេត្តប៉ៃលិនក្នុងពេលដែលរូបគាត់រួមជាមួយពលករខ្មែរដទៃទៀតបានលួចឆ្លងដែនពីប្រទេសថៃមកកម្ពុជាតាមច្រករបៀងហើយចុះដើរកាត់ទឹកអូរដែលកំពុងជន់ហូរខ្មួលខ្មាញ់ក៏ស្រាប់តែត្រូវទឹកហូរកួចយកទៅបណ្ដាលឱ្យលង់ស្លា.ប់បាត់បង់ជីវិតហើយមកទល់រសៀលថ្ងៃទី២០ ខែកញ្ញានេះ សាកស.ពមិនទាន់រកឃើញនៅឡើយទេ។
លោក(សេង សុគន្ធ)ស្នងការនគរបាលខេត្តប៉ៃលិនបានឱ្យដឹងថា ហេតុការណ៍នេះបានកើតទ្បើងនាវេលាម៉ោង៥៖៥០នាទីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចអូរឈើក្រុំ,ឃុំស្ទឹងកាច់,ស្រុលសាលាក្រៅ,ខេត្តប៉ៃលិន ឈមនឹងស្រុកពោណាំរ៉ន,ខេត្តច័ន្ទបុរី,ប្រទេសថៃ។
លោក(សេង សុគន្ធ)បានបន្តថា ពលករឆ្លងដែនទាំងនោះមានគ្នា៣នាក់ ពួកគេត្រូវជាម្តាយ-ឪពុកកូននឹងគ្នាដោយបានលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជាឆ្លងកាត់អូរមួយតាមបណ្ដោយព្រំដែន ប៉ុន្តែស្ត្រីជាម្តាយហែលឆ្លងអូរមិនផុតក៏ត្រូវស្លា.ប់ដោយសារលង់.ទឹកអូរនោះទៅ។
ក្រោយកើតហេតុការណ៍នេះលោក(ផាន់ ចាន់ធុល)អភិបាលខេត្តប៉ៃលិនបានដាក់បញ្ជាឲ្យកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនកម្លាំងអាវុធហត្ថខេត្តនិងកម្លាំងយោធាខេត្តចុះទៅដល់កន្លែងកើត.ហេតុដើម្បីស្វែងរកសាកស.ពស្ត្រី.រង.គ្រោះខាងលើ។
បើតាមការឲ្យដឹងពីលោក(សេង សុគន្ធ)ស្រ្តីដែលបានស្លា.ប់នោះមានឈ្មោះ(សេង ស្រីម៉ៅ)អាយុ៤១ឆ្នាំ,រស់នៅភូមិស្វាយមាស,ឃុំកណ្តុរជ្រុំ,ស្រុកពញាក្រែក,ខេត្តត្បូងឃ្មុំ។ ចំណែកប្តីមានឈ្មោះ(ឆោ ឆេង)អាយុ៤១និងកូនស្រីមានឈ្មោះ(ឆេង ដាណេត)អាយុ១៥ឆ្នាំ។ បច្ចុប្បន្នកម្លាំងចម្រុះបានបន្តខិតខំស្វែងរកយ៉ាងសស្រាក់សស្រាំទោះបីនៅក្រោមអាកាសធាតុភ្លៀងផងខ្យល់ផងយ៉ាងណាក៏ដោយ៕