អីក៏ហ៊ានម្ល៉េះ! មនុស្ស២នាក់ បានបាត់ខ្លួន ខណៈពេលជិះចានដែកឆ្លងទឹក ក្នុងគោលបំណងដើម្បី…

(ប៉ៃលិន)៖ ស្រ្តីម្នាក់ និងអ្នកស៊ីឈ្នួលចម្លងម្នាក់ ជាពលករបានបាត់ខ្លួនលិចចូលទឹក ខណៈដែលឆ្លងដែនពីប្រទេសថៃមកកម្ពុជា ដោយជិះចានដែកទាំងប្រថុយប្រថាន ហើយត្រូវទឹកកួចបណ្តាលឲ្យក្រឡាប់ចានដែកលិចបាត់ កាលពីវេលាម៉ោង១៧និង៥០នាទី ថ្ងៃទី១៩.ខែកញ្ញា.ឆ្នាំ២០២០ នៅចំណុច ល្បាត១ខ៣ ស្ថិតក្នុងភូមិអូរឈើក្រំ.ឃុំស្ទឹងកាច់.ស្រុកសាលាក្រៅ.ខេត្តប៉ៃលិន។

សូមជម្រាបថា ពលករចំណាកស្រុកសរុបចំនួន១១នាក់ បាននាំគ្នាឆ្លងដែនតាមទឹកមកកម្ពុជាវិញតាមចានដែក បានរួចផុតចំនួន០៩នាក់ មកដល់ត្រើយម្ខាងខាងនៃទឹកដីកម្ពុជា។ ជនរងគ្រោះដែលហូរទៅតាមទឹក ឈ្មោះ សេង ស្រីម៉ៅ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិស្វាយមាស.សង្កាត់កណ្តាលជ្រុំ.ក្រុងសួង.ខេត្តត្បូងឃ្មុំ។ ឮ

ក្នុងពេលឆ្លងអ្នកចម្លងតាមចានដែកអស់ដៃ ក៏ប្រលែងចានដែកដែលជនរងគ្រោះជិះពីលើ បណ្តាលក្រឡាប់ចានដែកលិចទៅក្នុងទឹកហូរកួចយកទៅបាត់។ ប្តីជនរងគ្រោះឈ្មោះ ហោ ឆេន អាយុ៤៣ឆ្នាំ (នៅត្រើយម្ខាងខាងប្រទេសថៃ) កូនស្រីឈ្មោះ ឆេន ដានេត អាយុ១៥ឆ្នាំ(បានឆ្លងផុតមកខាងកម្ពុជា)៕ ប្រភព: អគ្គស្នងការដ្ឋាននគរបាលជាតិ

p>~