
(ខេត្តព្រះសីហនុ)៖ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៣:៣០នាទីទៀបភ្លឺ កម្លាំងជំនាញផែនការងារនគរបាលព្រហ្ម.ទណ្ឌបានជិះល្បាតតាមដងផ្លូវភូមិសាស្រ្តស្មុកស្មាញ ជាពិសេសផ្ទះដែលទុកចោលពុំមានមនុស្សនៅ ដើម្បីការពារកុំឲ្យមានការចូលលួចយកទ្រព្យសម្បត្តិផ្សេងៗ នៅពេលដែលកម្លាំងសមត្ថកិច្ចយើងជិះល្បាតដល់ចំណុចផ្ទះមួយកន្លែងដែលពុំមានមនុស្សនៅស្ថិតនៅភូមិ២,សង្កាត់៤,ក្រុង-ខេត្តព្រះសីហនុ
ស្រាប់តែប្រទះឃើញមានជនស.ង្ស័យ០១នាក់ជាជនជាតិខ្មែរ កំពុងធ្វើសកម្មភាពលួចកាត់គាស់ដោះយកម៉ាស៊ីនត្រជាក់ជាច្រើនគ្រឿងបំរុងលើកដាក់លើម៉ូតូកង់បី០១គ្រឿងឃើញដូចនេះកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឃាត់.ខ្លួនជនស.ង្ស័យនោះតែម្តងនិងបានឆែកឆេររកឃើញសម្លារៈមួយចំនួនដែលជាឧបករណ៍សម្រាប់កាត់គាស់លួចដោះយកម៉ាស៊ីនត្រជាក់។
បន្ទាប់ពីធ្វើការសាកសួរជនស.ង្ស័យយ៉ាងយកចិត្តទុកដាក់កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានរកឃើញម៉ាស៊ីនត្រជាក់ជាច្រើនគ្រឿងបន្ថែមទៀតដែលជនស.ង្ស័យរូបនេះបានលួចនាពេលកន្លងមកនៅផ្ទះកើត.ហេតុ។
ជនស.ង្ស័យឈ្មោះ(សឿន សារ៉ាត់)ភេទប្រុស,អាយុ៣៥ឆ្នាំ មុខរបរ រត់ម៉ូតូកង់បីមានទីលំនៅភូមិ៣,សង្កាត់១,ក្រុង-ខេត្តព្រះសីហនុ។ វត្ថុតាងចាប់យកបានរួមមាន៖ ដែកគាស់០១ដើម,ទល់រឺវីស០១ដើម,ដង្កាប់០១,កន្ទ្រៃ០១,សោរចំនួន០៣ដើម,តេឡេម៉ាស៊ីនត្រជាក់០៥គ្រឿង,ក្បាលម៉ាស៊ីនត្រជាក់០៥គ្រឿង,កន្ទុយម៉ាស៊ីនត្រជាក់១២គ្រឿង,ម៉ូទ័របូមទឹក០១គ្រឿង,ម៉ូតូកង់បី០១គ្រឿង។ ចំពោះករណីនេះការិយាល័យនគរបាលព្រហ្ម.ទណ្ឌកម្រិតស្រាលបានបញ្ជូនជនស.ង្ស័យនិងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមនីតិវិធី៕