ប្រេតថ្លើមធំ ចូលគាស់ទ្វារកុដិចៅអធិការវត្ត លួចយកបច្ច័យវត្ត ទាំងកណ្តាលថ្ងៃត្រង់ អស់ថវិការចំនួន…..

(ខេត្តប៉ៃលិន)៖ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ កុដិរបស់ព្រះសង្ឃចៅអធិការវត្តអូរដូនតាបានរងនូវអំពើ.ចោរ.កម្ម.គឺត្រូវចោរ.លួចកាត់សោទ្វារកុដិរួចចូលទៅលួចទៅបាត់ ស្ថិតក្នុងភូមិដីស្អិត,ឃុំស្ទឹងត្រង់,ស្រុកសាលាក្រៅ,ខេត្តប៉ៃលិន។ ព្រះសង្ឃចៅអធិការវត្តមានសង្ឃដីកាប្រាប់សមត្ថកិច្ចថាប្រាក់ (បច្ច័យ)ដែលចោរលួចនោះមាន៖ លុយថៃចំនួន១០០០០បាត,លុយខ្មែរចំនួន២.២០០០០០រៀល,លុយដុល្លារចំនួន១៨៣០ដុល្លារអាមេរិកផងដែរ។

ព្រះចៅអធិការវត្តមានសង្ឃដីកាបន្តថានៅវេលាម៉ោងកើត.ហេតុខាងលើ ព្រះចៅអធិការវត្តបាននិមន្តទៅឆាន់ចង្ហាន់ថ្ងៃត្រង់នៅសាលាឆាន់ក្នុងវត្ត ដោយបានទុកបច្ច័យនៅក្នុងបន្ទប់រួចក៏ចាក់សោទ្វារកុដិពីខាងក្រៅផងដែរ។

លុះពេលឆាន់ចង្ហាន់រួចព្រះចៅអធិការវត្តក៏និមន្តត្រឡប់មកវិញស្រាប់តែឃើញសោទ្វារកុដិរបើក ពេលនោះព្រះចៅអធិការវត្តក៏មានការស.ង្ស័យទើបនិមន្តចូលមើលខាងក្នុងមើលទើបដឹងថា ចោរបានវះប្រអប់ធុងដាក់លុយរួចលួចយកលុយបាត់អស់ទៅហើយ។ មុនពេលព្រះចៅអធិការវត្តនិមន្តទៅសាលាឆាន់ ព្រះអង្គបានឃើញជនស.ង្ស័យម្នាក់ជិះម៉ូតូម៉ាកគ្លិច(Click)ពណ៌សទៅឈប់មុខកុដិដោយពាក់អាវភ្លៀងនិងពាក់មួកសុវត្ថិភាពពណ៌ខ្មៅតែមិនបានមើលឃើញស្លាកលេខម៉ូតូនោះទេគ្រានោះព្រះអង្គក៏ស្មានតែជនរូបនេះឈប់ជ្រកភ្លៀងតែប៉ុណ្ណោះ។

ប៉ុន្តែខណៈនោះព្រះសង្ឃក្នុងវត្តបាននិមន្តទៅសាលាឆាន់ដើម្បីឆាន់ចង្ហាន់ថ្ងៃត្រង់អស់ទៅ លុះក្នុងថេរៈវេលាប្រហែលជា១ម៉ោងទើបព្រះអង្គនិមន្តមកវិញក៏ត្រូវចោរកាត់សោទ្វារចូលក្នុងបន្ទប់រួចលួចយកលុយអស់តែម្តងទើបមានការភ្ញាក់ផ្អើលពេញវត្ត។ តែយ៉ាងណាក្តីភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់និងបានធ្វើកំណត់ហេតុដើម្បីកំណត់មុខសញ្ញាទុកធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតដើម្បីស្វែងរកប្រេតថ្លើមពាសមេឃដែលហ៊ានកាត់សោទ្វារកុដិព្រះចៅអធិការវត្ត ចូលលួចយកបច្ច័យទាំងកណ្តាលថ្ងៃត្រង់នោះ៕