
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៨.ខែកញ្ញា.ឆ្នាំ២០២០ នៅម្ដុំអូរជ័រ ស្ថិតនៅភូមិថ្មី.ឃុំត្នោតជុំ.ស្រុកក្រគរ.ខេត្តពោធិ៍សាត់។ បើតាមព័ត៌មានបឋមបានឱ្យដឹងថា ជ ន រ ង គ្រោះដែល ស្លា ប់ មានឈ្មោះ ងួន ទូច ភេទប្រុស អាយុ៣៥ឆ្នាំ។
ចំណែកបុរសជនសង្ស័យមានឈ្មោះ ប្រាក់ សុផល អាយុ៥៧ឆ្នាំ មានតួនាទីជានាយរងការិយាល័យហ្វឹកហ្វឺន កងពលលេខ១៤ មានឋានន្តរស័ក្តិជាវរសេនីយ៍ត្រី។ សេចក្តីរាយការណ៍បានអោយដឹងថា
នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ប្រាក់ សុផល បានដេញចាប់ក្មេងៗ ក្នុងគោលបំណងប្រលែងលេង។ ស្រាប់តែពេលនោះបុរស ជន រង គ្រោះ ឈ្មោះ ងួន ទូច អាយុ៣៥ឆ្នាំ បានយកដុំថ្មគប់ទៅលើជនសង្ស័យ ប៉ុន្តែត្រូវបានជនសង្ស័យគេចផុត។ បន្ទាប់មកជនសង្ស័យឈ្មោះ ប្រាក់ សុផល បានខឹងនិងដក កាំ ភ្លើង ខ្លីពីចង្កេះ បា ញ់ គំរាមជនរងគ្រោះ តែចៃដន្យគ្រាប់ក៏ខ្ទាតត្រូវបុរសជនរងគ្រោះ បណ្តាលអោយ ស្លា ប់ ភ្លាមៗនៅនិងកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានអោយដឹងថា ជ ន សង្ស័យ ត្រូវបាននគរបាលស្រុកក្រគរចាប់ឃាត់ខ្លួន និងដកហូតអាវុធខ្លីប្រភេទ K54 បញ្ជូនទៅកាន់ស្នងការនគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ ប្រភព: Apsar Net TV News