
(បន្ទាយមានជ័យ): ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី១៨.ខែកញ្ញា.ឆ្នាំ២០២០ នៅចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែតលេខ (២៣-២៤)លើផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិប្រាសាទ.ឃុំអូរបីជាន់.ស្រុកអូរជៅ.ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា ករណីគ្រោះ.ថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តដឹកទ្រុងជ្រូក១គ្រឿង ម៉ាក HYUNDAI ពណ៌ខៀវ.ស ពាក់ស្លាក់លេខ (កំពង់ចាម 3A.8759)។ យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា
រថយន្តដឹកទ្រុងជ្រូក១គ្រឿង ម៉ាក HYUNDAI បានបើកបរមកពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកនឹងបង្កាន់ដៃស្ពានខាងស្តាំ ដោយមិនដឹងមូលហេតុ បណ្តាលឲ្យរថយន្តធ្លាក់ជាប់នឹងស្ពាន។ សមត្ថកិច្ចបានអោយដឹងថា នៅក្នុងរថយន្តនោះ មានអ្នករួមដំណើរចំនួន១៣នាក់ ក្នុងនោះបណ្តាលឲ្យមានមនុស្ស ស្លា ប់ ម្នាក់ និងរបួសធ្ងន់០៦នាក់, របួសស្រាល០៦នាក់។
សមត្ថកិច្ចបានបញ្ជាក់ថាគេនៅមិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរនៅឡើយទេ ដោយសារក្រោយគ្រោះ.ថ្នាក់ចរាចរណ៍នេះ អ្នកបើកបរបានរត់គេចខ្លួនបាត់៕ ឮ