
(កោះកុង): កាលពីថ្ងៃទី១៧.ខែកញ្ញា.ឆ្នាំ២០២០ វេលាម៉ោង ១៦:១៥នាទីល្ងាច នៅចំណុចឆ្នេរពយស្ងាវ ស្ថិតក្នុងភូមិព្រែកស្មាច់.ឃុំកោះស្តេច.ស្រុកគីរីសាគរ បានកើតមានឧប្បទេវហេតុ មនុស្សចុះលេងទឹកសមុទ្រ ត្រូវរលកបោករសាត់ បណ្ដាលឲ្យបាត់ខ្លួនចំនួន២នាក់ ដែលត្រូវជាបងប្អូននឹងគ្នា ដោយមានលំនៅក្នុងភូមិព្រែកខ្យង.ឃុំតានូន.ស្រុកបុទុមសាគរ។
ដោយជន រង គ្រោះ មានឈ្មោះដូចខាងក្រោម៖ 1/-ឈ្មោះ ដា ស្រីឡែន ភេទស្រីុំអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។ 2/-ឈ្មោះ ដា វីរៈថេ ភេទប្រុស អាយុ១៥ឆ្នាំ ជនជតិខ្មែរ មុខរបរសិស្ស។ លុះមកដល់វេលាម៉ោង ៦:០០នាទីព្រឹក កម្លាំងយេីងបានស្វែងរកឃេីញជនរងគ្រោះ១នាក់ ដែលជាប្អូនប្រុស បានអណ្ដែតទឹក ស្លា ប់ បាត់បង់ជីវិតទៅហើយ និងម្នាក់ដែលជាបងស្រី កម្លាំងយេីងកំពុងស្វែងរកបន្តទៀត។
បច្ចុប្បន្ន ស ព រងគ្រោះបានប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណបុណ្យតាមប្រពៃណី៕ ប្រភព: ស្នងការដ្ឋាននគរបាលខេត្តកោះកុង