អាសូរណាស់! រកឃើញ សា ក ស ព ក្មេ ង ស្រីម្នាក់ ដែលបានបាត់ខ្លួនកាលពីយប់មិញ ដោយសារតែ…

(ព្រះសីហនុ): សាក ស ព ក្មេងស្រីរងគ្រោះ ត្រូវបានរកឃើញឆ្ងាយពីផ្ទះប្រមាណជាង៣០០ម៉ែត្រ នៅព្រឹកថ្ងៃ១៨.ខែកញ្ញា.ឆ្នាំ២០២០នេះ។ ចំណែកផ្ទះរបស់គ្រួសារក្មេ.ងស្រី.រង.គ្រោះ បានខូចខាតអស់ទាំងស្រុង។ សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្ន ស ព ក្មេងស្រីរង គ្រោះ បានបញ្ជូនមកវត្តអណ្តូងថ្ម ដើម្បីធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀងដ៏អាក្រក់មិនធ្លាប់មាននៅ ក្នុងឃុំមួយចំនួនតាមបណ្តោយផ្លូវជាតិលេខ៤នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ គិតមកត្រឹមព្រឹកថ្ងៃ១៨.ខែកញ្ញា.ឆ្នាំ២០២០ បានធូរស្រាលវិញខ្លះហើយ ក្នុងនោះអជ្ញាធរកំពុងត្រួតពិនិត្យនិងដោះស្រាយផលប៉ះពាល់នានា។ សូមជម្រាបថា នៅវេលាម៉ោង១១យប់ ថ្ងៃទី១៧.ខែកញ្ញា.ឆ្នាំ២០២០ ឃុំចំនួន៣ក្នុងស្រុកព្រៃនប់ បានរងផលបះពាល់ ក្នុងនោះរួមមាន៖

ឃុំវាលរេញ,ឃុំអណ្តូងថ្ម,ឃុំទួលទទឹង ដែលរងផលបះពាល់ខ្លាំង។ ជាមួយគ្នានោះអភិបាលរងខេត្ត លោក ម៉ាង ស៊ីណេត និងអភិបាលស្រុកព្រៃនប់ លោក សរ កក្កដា បានដឹកនាំកំលាំងនគរបាលស្រុក កងរាជអាវុធហត្ថស្រុកព្រៃនប់ ចុះជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរមកកាន់ទីទួលសុវត្ថិភាពផងដែរ។ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពរបស់ព្យុះទី១១ ឈ្មោះ នូល (NOUL)។

ក្នុងនោះតំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង (Flash Flood) រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ អាស្រ័យដូចនេះ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជន ពិសេសបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមផ្អាកការចេញដំណើរជាបណ្តោះអាសន្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។ សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនស្តីពីស្ថានភាពរបស់ព្យុះទី១១ ឈ្មោះ នួល (NOUL)។

បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំលើស្ថានភាពអាកាសធាតុរួចមក ឃើញថា សម្ពាធទាបសកម្មមួយ ដែលបានកើតឡើងនៅលើសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី១៥.ខែកញ្ញា.ឆ្នាំ២០២០ បានវិវត្តខ្លួនយ៉ាងឆាប់រហ័សទៅជាវិសម្ពាធទាប (Tropical Depression) ហើយបានបង្កើនឥទ្ធិពលរបស់ខ្លួនជាបន្តបន្ទាប់ទៅជាព្យុះទី១១ ឈ្មោះ នូល (NOUL) ពេលដែលឆ្លងកាត់ ប្រទេសហ្វីលីពីន នៅវេលាព្រឹកថ្ងៃទី១៦.ខែកញ្ញា.ឆ្នាំ២០២០។

យោងតាមការព្យាករណ៍ ព្យុះនេះ នឹងធ្វើដំណើរចូលទៅដល់ឆ្នេរដាណាងនៃប្រទេសវៀតណាម ភាគកណ្តាល នៅថ្ងៃទី១៨.ខែកញ្ញា.ឆ្នាំ២០២០ ហើយបន្តដំណើរចូលតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គក្នុងប្រទេសឡាវ និងថៃ។ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០.ខែកញ្ញា.ឆ្នាំ២០២០ នឹងធ្វើអោយតំបន់ជាប់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ច្រើនប្រឈមនឹងជំនន់ទឹកភ្លៀង៕ ប្រភពពី: (Apsara Net TV News)